ហ្វីលីពីន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសបរទេសម្នាក់ ធ្វើដំណើរដោយយានជំនិះ ដ៏ប្លែកមួយគ្រឿង ពាក់កណ្ដាលរថយន្ដ និងពាក់កណ្ដាលម៉ូតូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មមានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅលើដងផ្លូវមួយកន្លែង ក្នុងទីក្រុង Angeles នៃប្រទេសហ្វីលីពីន ហើយយកទៅចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ផ្នែកខាងមុខនៃយានជំនិះនេះ គឺជារថយន្ដ ដែលអាចផ្ទុកមនុស្សចំនួនពីរនាក់ ដែលរាប់បញ្ចូលទាំងអ្នកបើក និងផ្នែកខាងក្រោយគឺជាម៉ូតូ ដែលអាចឲ្យមនុស្សម្នាក់អង្គុយបានផងដែរ។
យ៉ាងណាមិញ បើយោងតាមសម្ដីរបស់បុរសម្នាក់ បានឲ្យដឹងដែរថា យានជំនិះខាងលើ ត្រូវបានច្នៃដោយលោក Mike Smith ដែលជាមនុស្សម្នាក់ ចូលចិត្តតុបតែង ច្នៃប្រឌិតរថយន្ដឲ្យចេញជារូបរាងប្លែក និងមើលទៅគួរឲ្យចាប់អារម្មណ៍៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖