បុរសដែលមនុស្សស្រីប្រាថ្នា!​ ណាខុន និងភរិយា បង្ហាញភាពផ្អែមល្ហែម ជាមួយនឹងពាក្យស្វីតៗបែបនេះ ទៅកាន់ភរិយា

//s9.kh1.co/1e/1e01fa53334d7d35ae6953f32a09ff893a92cbe5.jpg
តារា & កម្សាន្ដ

 ២៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកណា​មិនច្រណែន បើណាខុន បង្ហាញភាពផ្អែមល្ហែមស្វីតៗម្លឹងៗ។

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ស្រស់សង្ហា លោក ណាខុន ដែលមហាជនជាច្រើនប្រាកដជាបានស្គាល់លោកច្បាស់ តាមរយៈតួឯកប្រុសក្នុងខ្សែភាពយន្តរឿងភាគខ្មែរ «ផ្កាថ្ម» និងរឿងជាច្រើនផ្សេងទៀតនោះ បច្ចុប្បន្នគេសង្កេតឃើញថា វត្តមានរបស់លោកនៅក្នុងទីផ្សារសិល្បៈ ហាក់រីកលូតលាស់ខ្លាំង និងជាពិសេស ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗ និងមហាជនទូទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត  បើងាកមកមើលពីជីវិតស្នេហារបស់តារាប្រុសរូបនេះវិញ មួយរយៈចុងក្រោយនេះ គេតែងតែឃើញគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាទៅដើរកម្សាន្ត បង្ហាញពីទំនាក់ទំនងស្នេហារវាងខ្លួននិងភរិយាយ៉ាងស្អិតរមួតតែម្ដង កាន់តែយល់ចិត្តគ្នា ហើយតែងតែបង្ហាញសកម្មភាពស្វីតៗ ចំពោះគ្នាមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ។ ។

ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុននេះនៅលើគណនី Instagram របស់លោកបានបង្ហោះវីដេអូយ៉ាងផ្អែមល្ហែមជាមួយនឹងភរិយា ថែមទាំងពោលពាក្យយ៉ាងកក់ក្តៅបែបនេះទៅកាន់ភរិយាថា​៖ 

ប្ដីស្រឡាញ់ប្រពន្ធណាស់ គោរពប្រពន្ធណាស់ និងឱ្យតម្លៃប្រពន្ធណាស់ បងនឹងថែរក្សាស្នេហាមួយនេះនិងរស់នៅជាមួយអូននិងកូនជារៀងរហូតតទៅ love you my honey៕

សារ ណាខុន

សូមទស្សនារូបភាពខាងក្រោម៖

ណាខុន
ណាខុន
ណាខុន
ណាខុន
ណាខុន និងភរិយា
ណាខុន និងភរិយា
ណាខុន និងភរិយា
ណាខុន និងភរិយា
ណាខុន និងភរិយា
ណាខុន និងភរិយា
ណាខុន និងភរិយា
ណាខុន និងភរិយា
Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/7b/7be053781363558d27b503fbd08a588e3b3aadad.jpg

រដ្ឋបាលទេសចរណ៍តៃវ៉ាន់ បើកដំណើរការកម្មវិធីផ្សព្វផ្សាយលើកដំបូងនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដើម្បីស្វែងរកទីផ្សារដ៏មានសក្តានុពលជាមួយនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់កំណែទម្រង់3.0 “តៃវ៉ាន់ - រលកនៃភាពអច្ឆរិយ”

 ០២-កក្កដា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T