គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែងសរុបប្រមាណ ១៣៥គ.ម បានបោះជំហានទៅមុខបន្តទៀតហើយ

//s9.kh1.co/a4/a4bd3b3d3176da06dad46249e958b86e39ed7af3.jpg
Khmerhome

 ១២-ឧសភា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ មានប្រវែងសរុបប្រមាណ ១៣៥គីឡូម៉ែត្រ ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម បានបោះជំហានទៅមុខបន្តទៀតហើយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក ស៊ុន ចន់ថុល បើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

https://s9.kh1.co/__image/w=650,h=450,q=100/ab/ab57b1999857133f03353cdc787931e18737a29e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជុំគណៈកម្មការអន្តរក្រសួង តាមអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង លោល ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd។ យ៉ាងណាមិញ អង្គប្រជុំមិនបានបង្ហាញនូវលទ្ធផលថានឹងជ្រើសមួយណានៅឡើយទេ។

https://s9.kh1.co/__image/w=650,h=434,q=100/43/435c0b19181c4abb49d9814ab3877def3e9dbc43.jpg

ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បន្ទាប់ពីសិក្សារួចរាល។

ជាក់ស្ដែង ក្រសួងដឹកជញ្ជូន បាននិងកំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន មួយរយៈធំមកហើយ ពោលគឺតាំងពីចុងឆ្នាំ២០២០ មកម្លេះ។

https://s9.kh1.co/__image/w=650,h=433,q=100/4a/4ad9c16139514e90479ef2b45c68023efbdbb600.jpg

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូប្លង់ចំនួន ៣ សម្រាប់គម្រោងនេះ។ ដូចគ្នានេះ JICA ក៏បានបញ្ចប់ការសិក្សាលើគម្រោងនេះ ផងដែរ។ ប៉ុន្តែដោយសារថ្លៃនៃការស្ថាបនាខ្ពស់ រាជរដ្ឋាភិបាលកំពុងពិចារណា ជ្រើសរើសយកគម្រោងដែលមានតម្លៃទាបជាង។

ឯកសាររបស់ក្រសួងនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងផ្លូវផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ៤គន្លង តួផ្លូវមានទទឹង ២៥,៥ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

https://s9.kh1.co/__image/w=650,h=433,q=100/32/32421682673213fe81de2cc472d47f246eecaeba.jpg

របាយការណ៍សិក្សារបស់ JICA ផ្លូវនេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២គីឡូម៉ែត្រ មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤គីឡូម៉ែត្រ និងជាប្រភេទផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រមាណ ៨៥,៨គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿននេះ មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារព្រំដែនថ្មី១។

យោងតាមសារព័ត៌មាន VN Express វៀតណាម ក៏គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញមក បាវិត តម្លៃជាង ៥៨៧លានដុល្លារ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ បញ្ចប់នៅឆ្នាំ២០២៥។ ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នេះមានប្រវែង ៥៣គីឡូម៉ែត្រ ដោយរត់ចេញពីផ្លូវក្រវាត់ក្រុងលេខ៣ នៃក្រុងហូជីមិញ ទៅផ្លូវជាតិលេខ២២ ហើយបន្តទៅច្រកព្រំដែនម៉ុកបៃ-បាវិត។ ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នឹងត្រូវសាងសង់ក្រោមលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) រដ្ឋាភិបាលជាអ្នកផ្ដល់សំណងលើដីធ្លីដែលប៉ះពាល់៕

https://s9.kh1.co/__image/w=650,h=450,q=100/a4/a4bd3b3d3176da06dad46249e958b86e39ed7af3.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T