កំពង់ស្ពឺ៖ យោងតាមអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការជូនដំណឹងដល់ម្ចាស់អាជីវកម្មឱ្យរុះរើចេញនូវស្លាកប៉ាណូ ដែលបានលើកតាំងផ្សព្វផ្សាយ ផលិតផលស្រាបៀរគ្រឿងស្រវឹងផ្សេងៗ ជាបន្ទាន់ ខណៈការលក់ស្រាបៀរគ្រប់ប្រភេទ នៅទូទាំងខេត្ត ត្រូវបានបន្តធ្វើការហាមឃាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោក វី សំណាង បានដឹកនាំកិច្ចប្រជុំមួយ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ស្ពឺ ដោយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានដាក់ចេញវិធានការនេះ ដែលបានចាត់ឱ្យអភិបាលរងខេត្ត ដឹកនាំការងានេះឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ហើយមន្ទីរពាក់ព័ន្ធចូលរួមអនុវត្ត។
លោកអភិបាលខេត្តរូបនេះ បានលើកឡើងថា អ្នកខេត្តកំពង់ស្ពឺ គឺមិនមែនជាអ្នកដែលខ្ជឹលច្រអូស ដូចពាក្យគេតែងនិយាយ បង្អាប់ថា (អ្នកកំប៊ុងប៊ឺ រលាក់កងជើង) នោះដូចមុនទៀតទេ ហើយមួយវិញទៀត ក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ។ ហើយការទទួលទានស្រាគ្រឿងស្រវឹង ឬទឹកប្តូរនិស្ស័យ គឺធ្វើឱ្យមនុស្សប្រែនូវអត្តចរិត ប្រែនិស្ស័យ នាំឱ្យមានហិង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំដែលប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះដែរ លោក វី សំណាង សង្កត់ដូច្នេះថា៖ ចាប់ពីពេលនេះតទៅ សុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិតផលស្រាបៀរទាំងអស់ចេញពីក្របខ័ណ្ឌដែនដីខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញនូវប៉ាណូទាំងឡាយណា ដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូ (ស្រាបៀរ) ទាំងនេះ វាគ្មានចំណេញអ្វីដល់សង្គមជាតិនោះទេ។
ការដែលដាក់ចេញនូវវិធានការនេះ គឺមានបំណង ហាមឃាត់ការផ្សព្វផ្សាយផលិតផលស្រាបៀរ នាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកអភិបាលខេត្ត បន្ថែមទៀតថា៖ មិនទាន់ដឹងច្បាស់ថា វិធានការនេះយ៉ាងណាទេ ប៉ុន្តែដឹងតែទម្លាក់ហើយ ស្លាកស្រាបៀរនេះ។ គណៈកម្មការយើង កំពុងប្រជុំ និងដើរត្រួតពិនិត្យជាមុនសិន ថាតើកន្លែងណា ដែលយើងត្រូវធ្វើដូចដំបូង គឺកន្លែងទីសាធារណៈ៕
ស្របពេលដែលខេត្តកំពង់ស្ពឺ បាននឹងកំពុងអនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានបានហាមឃាត់ការជួបជុំប្រមូលផ្តុំគ្នា ហូបគ្រឿងស្រវឹង ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ថ្ងៃទី១៨ ដល់ខែឧសភា ឆ្នាំ២០២១នេះ ដោយ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត គ្រប់ផ្សាររដ្ឋ ផ្សារឯកជនទាំងអស់ ត្រូវផ្អាកបម្រើភេសជ្ជៈគ្រឿងស្រវឹងគ្រប់ប្រភេទ៕
![លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ](https://s9.kh1.co/__image/w=650,h=434,q=100/7d/7d61fe29cf615487cff4060d6d1aebd8ad815d85.jpg)
![រូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវ](https://s9.kh1.co/__image/w=650,h=488,q=100/ad/ad9e161221a96341241ccb915a326180e6ef5379.jpg)
![រូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវរូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវរូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវ](https://s9.kh1.co/__image/w=650,h=488,q=100/84/847fa42b7db972375859846ab93389c370481904.jpg)
![រូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវ](https://s9.kh1.co/__image/w=650,h=488,q=100/4d/4d551eb92cd336ae186a4c7cf3ea90dbf59b7487.jpg)
![រូបប៉ាណូ ](https://s9.kh1.co/__image/w=650,h=366,q=100/16/163a7089e204c28ad9a6893b0ffceaa92dbcd04b.jpeg)
![ខេត្តកំពង់ស្ពឺ](https://s9.kh1.co/__image/w=650,h=389,q=100/98/98c9c2f09cdbd46c19bb96c10ab4adcb521bfcae.jpg)