ទៅលេងកំពង់សោម ចង់រកកន្លែងបោះតង់ស្ងាត់ហើយទេសភាពស្អាត កុំភ្លេចកន្លែងទាំងនេះ

//s9.kh1.co/73/73211ddf871036cfc04872702b494c43ddb30f15.jpg
អាហារ និង ដើរលេង

 ០៧-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ទាំងប្រាំទីតាំងនេះ ជឿជាក់ថា ពេលបានទៅដល់ហើយ អ្នកទាំងអស់គ្នាច្បាស់ជាពេញចិត្ត ព្រោះទីនេះមានទាំងទេសភាពស្អាតៗ ហើយបរិយាកាសក៏ស្ងប់ស្ងាត់មិនសូវអ៊ូអរប៉ុន្មាននោះដែរ។

កម្សាន្ត៖ បើនិយាយដល់ខេត្តព្រះសីហនុ ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា ខេត្តមួយនេះមានកន្លែងកម្សាន្តច្រើនមិនខ្វះនោះឡើយ មិនថាតែតំបន់កម្សាន្តតាមបែបមាត់សមុទ្រ ឬតំបន់កម្សាន្តបែបទឹកធ្លាក់តាមព្រៃភ្នំនោះទេ គឺសុទ្ធសឹងតែមានទេសភាពស្រស់ស្អាត និងទទួលបានការពេញនិយមទៅលេងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនហូរហែផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះប្រសិនបើចង់ទៅខេត្តនេះ ហើយចង់រកកន្លែងដែលស្ងាត់ល្អសម្រាប់បោះតង់ តើមានឬអត់?

ជាការពិតណាស់ ប្រាកដជាមាន! សម្រាប់អ្នកដែលបានមកលេងខេត្តមួយនេះ ហើយមានបំណងស្វែងរកកន្លែងកម្សាន្តដែលអាចបោះតង់ បោះជំរុំ ជួបជុំមិត្តភក្ដិ គ្រួសារបងប្អូន តែមិនដឹងថាគួរទៅកន្លែងមួយណាទើបល្អ? ថ្ងៃនេះ លំហែ នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ទីតាំងដែលស្អាតនិងស្ងាត់ល្អ ទាំង ៥កន្លែងដូចខាងក្រោម៖

១.ឆ្នេរតាបារាំង

ទីនេះមានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវស្រងាត់មើលដាច់កន្ទុយភ្នែក ពេលបានទៅម្ដងហើយពិតជាចង់ទៅម្ដងទៀត។ ទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបភាពពី៖ Richardch05 Photography

ឆ្នេរតាបារាំង
ឆ្នេរតាបារាំង
ឆ្នេរតាបារាំង
ឆ្នេរតាបារាំង
ឆ្នេរតាបារាំង
ឆ្នេរតាបារាំង

២.ឆ្នេរខ្សាច់ស

ទីនេះក៏មានបរិយាកាសស្ងប់ស្ងាត់និងស្អាតមិនចាញ់ឆ្នេរខាងលើប៉ុន្មាននោះដែរ។ ទីតាំងក៏នៅជិតឆ្នេរតាបារាំងដែរ។ រូបភាពពី៖ Sroh Jin

ឆ្នេរខ្សាច់ស
ឆ្នេរខ្សាច់ស
ឆ្នេរខ្សាច់ស
ឆ្នេរខ្សាច់ស
ឆ្នេរខ្សាច់ស
ឆ្នេរខ្សាច់ស

៣.ឆ្នេរថ្មីតេជោ

មកលេងទីនេះ អ្នកអាចជិះអូប័រ ជិះទូក បោះតង់ អាំងសាច់ញ៉ាំជុំគ្នា បានយ៉ាងសប្បាយ។ ទីតាំងគឺនៅក្បែរៗឆ្នេរតាបារាំងដែរ។ រូបភាពពី៖ ឆ្នេរថ្មីតេជោ99

ឆ្នេរថ្មីតេជោ
ឆ្នេរថ្មីតេជោ
ឆ្នេរថ្មីតេជោ
ឆ្នេរថ្មីតេជោ
ឆ្នេរថ្មីតេជោ
ឆ្នេរថ្មីតេជោ

៤.ពយយាយម៉ៅ ឬ ពយយាយមុី

ទីនេះ ក៏មានចម្ងាយមិនឆ្ងាយពីឆ្នេរតាបារាំង និងឆ្នេរខាងលើៗខាងដែរ ពោលគឺនៅជិតៗគ្នាតែម្ដង។ តែថាទីនេះ មានទេសភាពស្អាតនិងស្ងប់ស្ងាត់ជាង ដោយទីនេះ មានសម្បូរទៅដោយដើមដូចជាច្រើន បង្កើតបានជាទិដ្ឋភាពយ៉ាងស្អាតគាប់ភ្នែកតែម្ដង។ រូបភាពពី៖ So Methea Prum

ពយយាយម៉ៅ
ពយយាយម៉ៅ
ពយយាយម៉ៅ
ពយយាយម៉ៅ
ពយយាយម៉ៅ
ពយយាយម៉ៅ
ពយយាយម៉ៅ
ពយយាយម៉ៅ

៥.កោះតាគៀវ

កោះនេះ ជាទី​តាំង​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ការ​សម្រាក​កម្សាន្ត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ក្រុម​គ្រួសារ និង​មិត្តភក្ដិ។ ហើយកោះនេះ ក៏ជាកោះធំមួយក្នុងចំណោមប្រជុំកោះដទៃទៀតរបស់កម្ពុជាផងដែរ។ ទីតាំងស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រពីឆ្នេរអូរត្រេះ និងមានចម្ងាយ ១គីឡូម៉ែត្រពីឆ្នេរឧទ្យានជាតិរាមខេត្តព្រះសីហនុ។ រូបភាពពី៖ GH Tour

កោះតាគៀវ
កោះតាគៀវ
កោះតាគៀវ
កោះតាគៀវ
កោះតាគៀវ
កោះតាគៀវ
កោះតាគៀវ
កោះតាគៀវ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T