ខេត្ដស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ទៀត ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ

//s9.kh1.co/ef/efe2acdf864ca95b15b5d98314d1ddc1f393957b.jpg
សង្គម

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្ដស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ទៀត សុទ្ធសឹងជាកម្មករ-កម្មការិនីរោងចក្រ។

ស្វាយរៀង៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដស្វាយបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលខេត្ដបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៨នាក់ មាន៣៤នាក់គឺជាកម្មករ-កម្មការិនីរោងចក្រ រីឯ ៤នាក់ផ្សេងទៀតរួមមាន ១នាក់រស់នៅក្រុងស្វាយរៀង ២នាក់រស់នៅក្រុងបាវិត និង១នាក់ទៀត ជាអ្នកដំណើរចូលមកខេត្ដស្វាយរៀង។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដស្វាយរៀង ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ ត្រូវធ្វើចត្ដាឡីស័ក ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយប្រសិនបើមានអាការសង្ស័យណាមួយ សូមប្រញាប់រួសរាន់ទៅធ្វើតេស្ដ៕

សេចក្ដីជូនដំណឹងលម្អិត៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ រដ្ឋបាលខេត្ដស្វាយរៀង

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T