ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារបុរសវ័យជំទង់ជនជាតិប្រេស៊ីលម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនចំថ្ងៃខួបកំណើត ឈានចូលវ័យ១៨ឆ្នាំរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា យុវជនឈ្មោះ Paulo Rodrigo das Neves មកពីរដ្ឋ Rio Grande do Norte នៃប្រទេសប្រេស៊ីល ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីកាម៉េរាថតបានខណៈពេលរូបគេបានលួចយកឧបករណ៍បំពងសំឡេង និងសម្ភារខ្លះទៀតពីរថយន្ដអ្នកដទៃ។
តែទោះជាយ៉ាងណា ពិធីខួបកំណើតរបស់គេនៅតែត្រូវបានរៀបចំឡើងនៅឯប៉ុស្ដិ៍ប៉ូលិស ដោយមន្ដ្រីប៉ូលិសនៅទីនោះបាននាំគ្នាជួយច្រៀងអបអរថា “រីករាយថ្ងៃកំណើត” ហើយថែមទាំងបានរៀបចំនំ និងភេសជ្ជៈសម្រាប់គេផងដែរ ប៉ុន្ដែផ្ទុយទៅវិញ ទឹកមុខរបស់ Paulo ហាក់ពុំសប្បាយចិត្ដសូម្បីតែបន្ដិច។ ជាមួយគ្នានេះ សកម្មភាពនៃពិធីខួបកំណើតយ៉ាងអាម៉ាសរបស់គេ ក៏ត្រូវបានថតទុកជាវីដេអូ និងបង្ហោះលើអ៊ីនធឺណេតថែមទៀត។
តែនៅទីបំផុត បន្ទាប់ពីវីដេអូនៃការប្រារព្ធពិធីខួបកំណើតដ៏ចម្លែកនេះ ត្រូវបានល្បីសុះសាយពាសពេញបណ្ដាសង្គមមក កងរាជអាវុធហត្ថប្រទេសប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍មួយដល់សាធារណជនថា ខ្លួននឹងធ្វើការស៊ើបអង្កេត និងបានគំរាមចាត់វិធានការវិន័យដល់មន្ដ្រីប៉ូលីស ដែលបានរៀបចំ និងចូលរួមក្នុងពិធីនេះផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ប្រភព៖ odditycentral