ប្រភេទរឿងដែលតារានិករទាំង ១២ តែងតែចូលចិត្តមើល!

//s9.kh1.co/a2/a26cf58fb24a8842a476923dc75557da5171abe1.jpeg
យុវវ័យ

 ២៤-មិថុនា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

ចង់បបួលមិត្តភក្ដិមើលរឿងមែនទេ? មកដឹងអំពីរឿងដែលពួកគេចូលចិត្តខាងក្រោមនេះ!

យល់ដឹង៖ ចំណូលចិត្តម្នាក់ៗប្រាកដណាស់ គឺមិនដូចគ្នានោះទេ ទោះបីស្ថិតក្នុងវ័យណា ឬមានភេទដូចគ្នាក៏ដោយ ហេតុនេះហើយដើម្បីជាការប្រសើរ បើបានដឹងថាតារានិករណាចូលចិត្តមើលរឿងបែបណានោះ យើងអាចនឹងងាយស្រួលបបួលពួកគេមើលរឿងជាមួយគ្នា ឬក៏ទៅមើលកុនបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! អញ្ចឹងយើងទៅស្គាល់ជាមួយគ្នានៅក្នុងអត្ថបទខាងក្រោមនេះ…

♈️ Aries (Mar 21 – Apr 19)

ដោយសារតែអត្តចរិតមិនសូវចូលចិត្តអ្វីដែលយឺតៗមួយៗ Aries មិនអាចទ្រាំមើលរឿងភាគ ដែលមានច្រើនភាគ ឬប្រភេទបែបទស្សនវិជ្ជាឡើយ ព្រោះគេនឹងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំង។ 

ប្រភេទដែលគេចូលចិត្ត រួមមានបែប action ដែលមានឈុតឆាករហ័ររហួន និងផ្លាស់ប្តូរសាច់រឿងលឿនៗ ដូចជា រឿង Die Hard, Indiana Jones, Kill Bill…ជាដើម។

♉️ Taurus (Apr 20 – May 20)

ចំណែកតារានិករមួយនេះវិញ ចូលចិត្តតែរឿងខ្មោចលងបន្លាច បែបរន្ធត់ព្រឺព្រួច ទោះបីជាខ្លួនឯង ជាមនុស្សកំពូលខ្លាចខ្មោចក៏ដោយ។ ចូលចិត្តដឹងលឺ និងមើលរឿងខ្មោចណាស់ តែពេលបន្លាចម្ដងៗរត់ផ្អើលភូមិ។ ហើយពេលខ្លះទៀតធ្វើពុតជាមិនខ្លាច ដើម្បីឲ្យអ្នកមើលមកថាខ្លួនឡូយ។

♊️ Gemini (May 21 – Jun 20)

បើប៉ះរឿងមិនសូវមានសាច់រឿងប្រទាក់ក្រឡា ដឹងតែមើលមិនដល់ចប់ឡើយ ហេតុនេះហើយ ទាល់តែរឿងបែបស៊ើបអង្កេតឃាតកម្ម រន្ធត់ ដែលធ្វើឲ្យមានការគិតវិភាគ និងស្រមើស្រមៃច្រើន ទើបអាចទាក់ចិត្តអ្នក ឲ្យនៅអង្គុយមើលសាច់រឿងពីដើមដល់ចប់បាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer ច្រើនតែអ្នកដែលមានសណ្តានចិត្តល្អ និងខ្វល់ខ្វាយពីអ្នកដទៃ ដូចនេះហើយ ប្រភេទរឿងដែលគេចូលចិត្ត គឺជារឿងបែបមនោសញ្ចេតនា មើលហើយដក់ចិត្តដិតជាប់អារម្មណ៍ ចូលតួរបៀបគិត ឆ្លុះបញ្ចាំងមកជីវិតពិតរបស់ខ្លួន និងអ្នកនៅជុំវិញខ្លួន។

♌️ Leo (Jul 23 – Aug 22)

រឿងដែលតារានិករ Leo ចូលចិត្តមើលជាងគេ គឺបែបដែលឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងដែលនិយាយអំពីនយោបាយ ព្រោះគេចូលចិត្តដឹងលឺអំពី រឿងដែលកើតមានចាក់ស្រែះពិត ក្នុងសង្គមច្រើនជាងប្រភេទផ្សេងៗទៀត។

♍️ Virgo (Aug 23 – Sep 22)

រឿងបែប Star Wars ទើបធ្វើឲ្យអ្នករីករាយក្នុងការមើល ដោយសារតែធម្មជាតិជាអ្នកដែលចូលចិត្តផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ ដូចនេះ រឿងប្រភេទ Science fiction ត្រូវចិត្តអ្នកខ្លាំងជាងគេ។ គេចូលចិត្តមើលបែបវិភាគ និងស្វែងយល់ច្រើនពីរឿងតាំងនោះ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ជាទូទៅ តារានិករនេះមិនសូវខ្វល់ខ្លាំង អំពីប្រភេទរឿងនោះទេ ឲ្យតែបានមើលដើម្បីឲ្យជីវិតសប្បាយបំបាត់ស្រ្តេសពីការងារ គេក៏សប្បាយចិត្តណាស់ទៅហើយ តែបើគិតឲ្យស៊ីជម្រៅ គេចូលចិត្តរឿងបែបមានច្រើនបែបចូលគ្នាតែម្តង ដូចជា មនោសញ្ចេតនាស្នេហា លាយឡំនឹងកំប្លែង ជាដើម។

♏️ Scorpio (Oct 23 – Nov 21)

Scorpio និង Aries មានចំណូលចិត្តចំពោះប្រភេទភាពយន្តស្រដៀងគ្នា គឺចូលចិត្តប្រភេទ Action មានសាច់រឿងឃាតកម្មប្រទាក់ក្រឡាគ្នា លាយឡំនឹងឈុតឆាករន្ធត់ និងរឿងបែប superhero ដូចជា Avengers, Spiderman ។ល។

♐️ Sagittarius (Nov 22 – Dec 21)

តារានិករដែលរួសរាយ និងចិត្តល្អមួយនេះ ចូលចិត្តរឿងបែប Fairy Tale គួរឲ្យស្រលាញ់ មនោសញ្ចេតនា ស្នេហា និងរឿងអភិនិហាច្រើនជាង ព្រោះគេមិនចូលចិត្តបែបហិង្សា ឬរន្ធត់ញាប់ញ័រឡើយ ព្រោះពួកគេជាមនុស្សដែលចូលចិត្តសប្បាយគ្រប់ពេល។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

តារានិករនេះ ច្រើនជាមនុស្សអោនលំទោន និងចូលចិត្តអ្វីដែលងាយៗ ហេតុនេះហើយ រឿងបែបកំប្លែង ជាប្រភេទដែលគេចូលចិត្តមើលជាងគេ មិនថាជារឿងកំប្លែងទាំងស្រុង រឿងមនោសញ្ចេតនាកំប្លែង ឬបែបណានោះទេ ឲ្យតែមើលទៅធ្វើឲ្យគេអស់សំណើចនិងមានភាពរីករាយ គឺគេពេញចិត្តទាំងអស់។

♒️ Aquarius (Jan 20 – Feb 18)

ចំពោះតារានិករ Aquarius គឺជាមនុស្សដែលចូលចិត្តតន្រ្តី ដូច្នេះពួកគេចូលចិត្តរឿងប្រភេទ មានតន្រ្តីច្រើន និងបែបសប្បាយៗ។ ពួកគេនឹងរីករាយប្រសិនបានមើល រឿងប្រភេទនោះដូចជា The Lion King, Tarzan និង Moana ជាដើម។

♓️ Pisces (Feb 19 – Mar 20)

ក្នុងនាមជាតារានិករដែលតំណាងឲ្យធាតុទឹក និងសត្វត្រី ពួកគេចូលចិត្តរឿងបែប សត្វចម្លែក សត្វសាហាវដែលវាយលុកទីក្រុង ឬសត្វស៊ីមនុស្ស។ រឿងប្រភេទនោះមានដូចជា Godzilla vs Kong, Jurassic World និង ត្រី Piranha ជាដើម។

ប្រភព: wattpad

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T