គូស្នេហ៍តារានិករទាំង ១២ ដែលរឹងមាំ និងគង់វង្សបំផុត

//s9.kh1.co/27/27f3dbc0d08eb4bf3534ab52bf4220d6491194ee.jpeg
យុវវ័យ

 ២៦-មិថុនា-២០២១ ៦ល្ងាច · ៤ ឆ្នាំមុន

បានតារានិករទាំងនោះនឹងក្លាយជាដៃគូដ៏រឹងមាំបំផុតសម្រាប់អ្នក!

យល់ដឹង៖ ថ្ងៃនេះយើងនឹងបង្ហាញអ្នក ពីគូស្នេហ៍នៃតារានិករ ដែលជាមនុស្សដែលមានចំណូលចិត្ត និងមានថាមពលដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាល់តារានិករត្រូវបានដឹកនាំ ដោយធាតុមួយក្នុងចំណោមធាតុសំខាន់ៗទាំងបួនគឺ ធាតុភ្លើង​ ធាតុដី ធាតុខ្យល់ និងធាតុទឹក។ធាតុទាំងនេះគឺជាកត្តាចម្បងមួយ ដែលកំណត់ឲ្យពួកគេ មានភាពត្រូវគ្នា និងជាដៃគូដ៏ល្អ។ 

ខាងក្រោមនេះ នឹងបង្ហាញអ្នកពី គូស្នេហ៍ដែលរឹងមាំ និងគង់វង្សបំផុតដោយផ្អែកលើតារានិករទាំង ១២ ៖

១. Aries + Libra

Aries បង្ហាញគុណសម្បត្ដិយ៉ាងជ្រាលជ្រៅ នៃភាពជាអ្នកដឹកនាំ ដែលត្រូវបានឆ្លុះបញ្ចាំងទាំងស្រុង នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។

ភាពស្មោះត្រង់គឺសំខាន់បំផុត ជាអ្វីដែល Aries ស្វែងរកនៅក្នុងដៃគូរបស់ពួកគេ។ ភ្លើងនៃចំណង់ចំណូលចិត្តឆេះឆួលនៅក្នុង Aries នៅពេលនិយាយអំពីស្នេហា និងភាពស្និទ្ធស្នាលផងដែរ។

តម្រូវការរបស់ Libra គឺពិតជាដូចទៅនឹងធម្មជាតិរបស់ Aries និងអនុញ្ញាតឱ្យ Aries ស្វែងរកដៃគូរបស់ពួកគេដ៏សក្ដិសមបំផុត នៅក្នុង Libra ដូចគ្នា។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេរួបរួមគ្នា ពួកគេបង្កើតបានជាគូស្នេហ៍ដែលមានចំណង់ និងមានថាមពលខ្លាំង។

២. Taurus + Virgo

Taurus គឺជាមនុស្សដែលមានលក្ខណៈបែបគ្រួសារ។ ធាតុពិតរបស់ Taurus គឺតែងតែស្វែងរកនរណាម្នាក់ ដែលប្រកាន់ខ្ជាប់នូវតម្លៃដូចគ្នានឹងពួកគេ។ ពួកគេមានភាពរ៉ូមែនទិកណាស់ ហើយក៏ត្រូវគ្នាល្អជាមួយ Virgo ដែលពួកគេចូលចិត្តរស់នៅក្នុងជីវិតបែបគ្រួសារ។ ចំណងរវាង Virgo និង Taurus គឺខ្លាំងហើយពួកគេបង្កើតបាន ជាប្តីប្រពន្ធដែលមានអំណាចបំផុត។

ប៉ុន្តែប្រសិនបើគេជា Sagittarius អ្នកគួរតែនៅឲ្យឆ្ងាយពីពួកគេ។ Sagittarius ដែលចូលចិត្តការផ្សងព្រេង នឹងមិនអាចធ្វើឱ្យ Taurus សប្បាយចិត្តបានទេ។

៣. Gemini + Sagittarius

ចរិយាសម្បត្តិដែលគួរឱ្យស្រលាញ់ និងរីករាយរបស់ Gemini គឺជាមិត្តភក្ដិដ៏អស្ចារ្យ ដែលយើងអាចមាននៅជុំវិញយើង។ ប៉ុន្តែនៅពេលនិយាយអំពីទំនាក់ទំនង Gemini ក្លាយជាមនុស្សដែលពិបាកបន្តិច សម្រាប់តារានិករភាគច្រើន។ ជាទូទៅ Gemini ខ្លាចការប្តេជ្ញាចិត្តព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ថា ទំនាក់ទំនងដូចជា ការជាប់កិច្ចសន្យាអ្វីមួយ។

Sagittarius គឺជាដៃគូដ៏ល្អឥតខ្ចោះរបស់ Gemini ។Sagittarius ក៏តែងតែខ្លាចបាត់បង់សេរីភាពរបស់ពួកគេដែរ ហើយក៏ជាអ្នកដែលអាចយល់បានច្បាស់ពី Gemini។ ការលេងសើចរបស់ Sagittarius ពិតជាធ្វើឱ្យមានការចាប់អារម្មណ៍ដល់ពួកគេ។ ដូច្នេះនៅពេលអ្នកទាំងពីរនេះនៅជាមួយគ្នា ពួកគេមានអារម្មណ៍សប្បាយរីករាយ និងមានសុវត្ថិភាពជាមួយគ្នា។

ព្យាយាមជៀសវាង Capricorn ព្រោះគេអាចអាក្រក់បំផុតសម្រាប់ Gemini

៤. Cancer + Taurus

Cancer គឺជាមនុស្សដែលមានការយល់ចិត្តបំផុត។ ពួកគេតែងតែស្វែងរកទំនាក់ទំនងដ៏យូរអង្វែង ដែលពួកគេអាចភ្ជាប់ទំនាក់ទំនងយ៉ាងល្អបំផុត ជាមួយដៃគូរដោយអារម្មណ៍។Taurus ដែលមានមនោសញ្ចេតនា និងចិត្តធ្ងន់ គឺជាដៃគូដ៏ល្អបំផុតសម្រាប់ Cancer ដែលឆាប់ប៉ះទង្គិចផ្លូវអារម្មណ៍។

តារានិករ Leo ដែលពូកែនិយាយ ហើយអាចក្រអឺតក្រទមនៅពេលខ្លះ នឹងធ្វើឱ្យប៉ះពាល់ដល់ Cancer អាចធ្វើឱ្យពួកគេមិនសប្បាយចិត្តបាន។ 

៥. Leo + Aries

ពួកគេជាមនុស្សដែលពោរពេញទៅដោយមោទនភាព មិនមានអ្នកណាអាចមើលងាយ Leo បានទេ។ ទោះជាយ៉ាងណាក៏ដោយ ធម្មជាតិដែលមិនមានលក្ខណៈច្នៃប្រឌិតរបស់ពួកគេ ធ្វើឱ្យពិបាក សម្រាប់តារានិករភាគច្រើន ដើម្បីថែរក្សាទំនាក់ទំនងយូរអង្វែង ជាមួយពួកគេ។ Aries គឺជាដៃគូដ៏ល្អបំផុតសម្រាប់ Leo ដោយសារតែចំណង់ចំណូលចិត្តរបស់ពួកគេ។

ពួកគេបង្ហាញសេចក្តីស្រលាញ់របស់ពួកគេចំពោះគ្នាទៅវិញទៅមក ដោយភាពអស្ចារ្យ និងភាពឆើតឆាយ ដែលគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយពួកគេបានទេ។ មិនថាតែស្នេហាទេ ការឈ្លោះប្រកែករបស់ពួកគេក៏សាហាវដែរ។ ទោះយ៉ាងណាក៏ដោយ ពួកគេនឹងយល់ពីគ្នាទៅវិញទៅមក ហើយឆ្លងកាត់វាទាល់តែបាន។

Scorpio គឺជាដៃដែលមិនល្អបំផុត សម្រាប់ Leo។ អាំងតង់ស៊ីតេរបស់ពួកគេមិនត្រូវគ្នាទេ ហើយពួកគេមានទំនោរមើលងាយអ្នកដទៃច្រើន។

៦.​ Virgo + Scorpio

តារានិករមួយ ក្នុងចំណោមតារានិករដែលមានសណ្តាប់ធ្នាប់បំផុតគឺ Virgo។ Virgo ដែលតែងតែល្អឥតខ្ចោះ តែងតែស្មុគស្មាញច្រើន ប៉ុន្តែយកចិត្តទុកដាក់ណាស់ ចំពោះដៃគូរបស់ពួកគេ។ Scorpio ក៏ជាដៃគូដ៏ល្អខ្លាំងបំផុត ជាមួយ Virgo។ ពួកគេចែករំលែកនូវអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងជាមួយគ្នា។ ធម្មជាតិដ៏មានវិន័យល្អរបស់ Virgo ជួយធ្វើឱ្យមានតុល្យភាពនៅក្នុងសេចក្ដីស្នេហា ខណៈពេលដែល Scorpio បង្ហាញពីអារម្មណ៍ គំនិតអាកប្បកិរិយា និងការទាក់ទាញ ជួយយក Virgo ចេញពីភាពងងឹត ឲ្យមានពន្លឺបាន។

Sagittarius អាចជាដៃគូដែលពិបាកបំផុតសម្រាប់ Virgo ដែលបង្វែរពួកគេ ចេញពីធម្មជាតិផ្សងព្រេងរបស់ពួកគេបានយ៉ាងងាយ។

រូបតំនាង
រូបតំនាង

៧. Libra + Gemini

Libra គឺជាមនុស្សដែលមានសន្តិភាពណាស់ ពួកគេអាចដោះស្រាយជម្លោះបានយ៉ាងងាយស្រួល។ ខណៈពេលដែលភាពឯកោរំខានដល់ពួកគេ ពួកគេមិនដែលនៅជាមួយ មនុស្សដែលខ្វះបញ្ញាឡើយ។ ភាពចង់ដឹងចង់ឃើញរបស់ពួកគេ ធ្វើឲ្យ Libra ចូលចិត្តជួបមនុស្ស និងរៀនអំពីមនុស្សណាស់។

Gemini គឺជាដៃគូល្អបំផុតសម្រាប់ពួកគេ។ ពួកគេទាំងពីរគឺជាមនុស្សដែលមានភាពវាងវៃខ្លាំង ហើយត្រូវបានទាក់ទាញគ្នាទៅវិញទៅ មកដោយសារតែជំនាញទំនាក់ទំនង និងបញ្ញា។ ស្ថេរភាពរបស់ Libra ក៏ជួយឱ្យ Gemini មានភាពនឹងនរផងដែរ។

Virgo គឺមិនត្រូវគ្នាជាមួយ Libra ទេ។ ផ្ទុយទៅវិញពួកគេបិទ និងធ្វើឲ្យ Libra នៅក្រោមជានិច្ចបំផុត។

៨. Scorpio + Pisces

Scorpio ដ៏ emotional និងឆាប់រំភើប គឺពិតជាមានអារម្មណ៍រំជួលចិត្ត និងភាពសងសឹកនៅពេលខ្លះ។ អ្វីដែលពួកគេធ្វើ គឺពួកគេធ្វើដោយចំណង់ចំណូលចិត្ត និងយកចិត្តទុកដាក់។ ពួកគេឈ្លានពានខ្លាំង និងចូលចិត្តគ្រប់គ្រង នៅពេលនិយាយដល់ដៃគូស្នេហារបស់ពួកគេ។ នៅពេលដែល Pisces បានក្លាយជាដៃគូជាមួយ Scorpio គ្មាននរណាអាចផ្តួលពួកគេបានទេ។ ពួកគេជាដៃគូដែលប្រៀបបាននឹងស្ថានសួគ៌ផ្ដល់ឲ្យ។

ខណៈពេលដែល Scorpio យល់ពី Pisces ដែលឆាប់ emotional គឺជានិស្ស័យរបស់ពួកគេ ដែលធ្វើឱ្យ Scorpio ប្រើប្រាស់ចំណង់ចំណូលចិត្ត និងក្ដីស្រលាញ់របស់ពួកគេ ឱ្យបានពេញលេញ។ ពួកគេបង្កើតបានជាគូដែលមានវិចារណញាណបំផុតជាមួយគ្នា។ 

ដៃគូដែលពិបាកគឺ Aries ដែលធ្វើឲ្យពួកគេឆាប់ធុញបំផុត។

៩.  Sagittarius + Aquarius

ប្រសិនបើវាជារឿងមួយដែល Sagittarius ស្អប់បំផុត នោះគឺការដែលត្រូវស្នាក់នៅមួយកន្លែង! Sagittarius ប្រៀបដូចជាបក្សី ត្រូវការធ្វើដំណើរ និងការផ្សងព្រេងបំផុត។ ពួកគេត្រូវការសេរីភាពដើម្បីរស់។ នៅក្នុងទំនាក់ទំនង ឬក្នុងជីវិតពួកគេត្រូវការជួបរឿងថ្មីៗជារៀងរាល់ថ្ងៃ។ 

តើមានអ្នកណាទៀត ដែលអាចយល់ពីតម្រូវការនេះប្រសើរជាង Aquarius? ចូលចិត្តសេរីភាពដូចគ្នា Aquarius នឹងអាចនាំមកនូវស្ថេរភាពល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងការបើកចំហដល់គ្នា និងស្នេហារបស់ពួកគេ សម្រាប់ដំណើរផ្សងព្រេង។ វានឹងមិនគួរឱ្យធុញទ្រាន់ ក្នុងទំនាក់ទំនងមួយនេះទេ។

Sagittarius នឹងស្អប់នឹងការរស់នៅជាមួយគ្រួសារដូចជា Taurus ជាដើម។

រូបតំនាង
រូបតំនាង

១០. Capricorn + Virgo

Capricorns មានមហិច្ឆិតា និងការលះបង់ណាស់។ ពួកគេដឹងពីអ្វីដែលពួកគេចង់បានពីជីវិត ហើយពួកគេផ្តោតលើការត្រូវតែសម្រេចបាន។ សូម្បីតែនៅក្នុងទំនាក់ទំនង ពួកគេផ្តល់នូវអ្វីដែលល្អបំផុត ព្រោះពួកគេខ្លាចការទទួលរងគ្រោះ។Virgo ដែលមានវិន័យល្អ យល់ពីរឿងនេះហើយជួយ Capricorn រក្សាសណ្តាប់ធ្នាប់ និងគ្រប់គ្រងអារម្មណ៍បានល្អ។ ពួកគេទាំងពីរ ផ្តោតអារម្មណ៍ខ្លាំង ហើយបង្កើតគ្រួសារ ដែលមានវិន័យល្អ នៅពេលពួកគេបាននៅជាមួយគ្នា។

ផ្ទុយទៅវិញ Gemini មិនអាចជាដៃគូល្អបានទេ សម្រាប់ Capricorn ។

១១. Aquarius + Libra

Aquarius ជាមនុស្សតែងតែចង់បានភាពខុសត្រូវជានិច្ច ប្រសិនបើមានអ្វីខុស Aquarius នឹងតវ៉ាជានិច្ច។ ពួកគេតែងតែប្រយុទ្ធដើម្បីស្វែងរកយុត្តិធម៌ ហើយអាចធ្វើនឹងធ្វើឲ្យខ្លួនឯងមានសន្តិភាពជានិច្ច។

បំណងប្រាថ្នារបស់ Libra សម្រាប់សន្តិភាព គឺសក្ដិសមជាមួយនឹង Aquarius ដែលជាដៃគូដែលនឹងយល់ពី ភាពរស់រវើកនៃការតវ៉ារបស់ពួកគេ និងជួយពួកគេ តាមវិធីដែលពួកគេអាចធ្វើបាន។ ពួកគេទាមទារឱ្យមានសមភាពជានិច្ច និងផ្តល់ការគោរពដល់គ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Cancer អាចនឹងឃើញថា Aquarius ចម្លែក នៅពេលនិយាយអំពីការតវ៉ា។ ដូច្នេះវាមិនអាចទៅរួចទេ សម្រាប់ពួកគេ ក្នុងការនៅជាមួយគ្នា។

១២. Pisces + Capricorn

Pisces និង Capricorn គឺជាប្រៀបដូចជាបង្គោលពីរ ដែលទាក់ទាញគ្នាទៅវិញទៅមក។ មនុស្សដែលមានសុបិន្ត និងការច្នៃប្រឌិត Pisces នឹងទាក់ទាញ Capricorn ឲ្យឆ្ពោះទៅរកគោលដៅ និងក្ដីសង្ឃឹមរបស់ពួកគេ ហើយទំនាក់ទំនងដ៏មុតមាំរបស់ពួកគេ នឹងការសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេទាំងពីរផងដែរ។ ខណៈពេលដែល Pisces នឹងធ្វើឱ្យប្រាកដថា Capricorn រីករាយនឹងពេលវេលានៅក្នុងជីវិត Capricorn នឹងរក្សា Pisces ឲ្យបានជាប់។ ស្នេហឆនេះ នឹងធំធេងដូចទៅនឹងមហាសមុទ្រដ៏សែនជ្រៅ។

Pisces គួរតែនៅឱ្យឆ្ងាយពី Virgo ជានិច្ច ព្រោះពួកគេមិនអាចយល់ពីលក្ខណៈធម្មជាតិរបស់ Pisces បានទេ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T