រាជធានីភ្នំពេញ ៖ ពិតជា និស្ស័យខ្លាំងណាស់ នៅសុទ្ធស្រាប់តែ គូស្វាមីភរិយា លោក អេង ឫទ្ធី មានថ្ងៃកំណើត ក្នុងខែតែមួយ លើសពីនេះទៅទៀត ខុសគ្នាតែ ៧ថ្ងៃគត់ ដោយ អ្នកនាង ស៊ឹម សូលិកា នៅថ្ងៃទី ២២ ដែលទើបនឹង កន្លងផុតទៅថ្មីៗនេះ រីឯ លោក អេង ឫទ្ធី នៅថ្ងៃទី ២៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ទោះបី ក្នុងថ្ងៃកំណើត លោក អេង ឫទ្ធី ហាក់បីដូចជា សមញ្ញាក្តី តែប្រសិនបើ មើលឲ្យដិតដល់គឺ មានក្តីសុខខ្លាំងណាស់ ក្នុងនោះ ត្រូវបានកូនស្រីតែម្នាក់របស់ អ្នកនាង ស៊ឹម សូលិកា ធ្វើឲ្យភ្ញាក់ផ្អើល ដោយមាននំខេកសូកូឡា ដែលសរសេរច្បាស់ៗថា HBD PaPa។
គួរបញ្ជាក់ថា ថ្ងៃកំណើតប្រារព្ធ តែ៣នាក់ លោកប៉ា អ្នកម៉ាក់ និងកូនស្រីក៏ពិតមែន តែចំណាយ សុភមង្គលមិនតិចទេ មើលទៅកក់ក្តៅ ហាក់បីដូចជា ឪពុកនិងកូនស្រីបង្កើតដូច្នេះដែរ ធ្វើឲ្យមហាជន ផ្ទុះការកោតសរសើរ ថាគ្រួសារតូចរបស់ អ្នកនាង ស៊ឹម សូលិកា ពិតជា មានសេចក្តីសុខសុភមង្គល ពិតប្រាកដមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖