បារាំង៖ ភ្នាក់ងាររបស់ ខ្សែការពារ Achraf Haikimi បានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិម៉ារ៉ុករូបនេះនៅតែមានកូនចិត្តចង់វិលត្រឡប់ទៅលេងនៅ Real Madrid វិញ បើទោះបីជាពេលនេះគេបានផ្ទេរពី Inter Milan ទៅលេងនៅ Paris Saint-Germain ហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ២២ឆ្នាំរូបនេះបានលេងឲ្យ Real Madrid តាំងពីឆ្នាំ២០០៦ ដោយឆ្លងកាត់ការលេងនៅឈុតយុវជនរបស់ Real Madrid មុននឹងឡើងមកលេងនៅឈុតធំកាលពីឆ្នាំ២០១៧ ប៉ុន្តែនៅឆ្នាំ២០២០ ក្លិបក៏បានលក់គេទៅឲ្យ Inter Milan ដោយ Hakimi បានចំណាយពេលមួយរដូវកាលនៅទឹកដីអ៊ីតាលី និងថែមទាំងបានជួយក្រុមឲ្យលើកពាន Serie A ទៀតផង។
Achraf Hakimi បានចូលលេងតែ៩ប្រកួតគត់នៅ Real Madrid ឈុតធំ ហើយបើទោះបីជាពេលនេះគេត្រូវបានចាត់ទុកថាជាខ្សែការពារល្អមួយរូបក៏កីឡាកររូបនេះនៅតែមិនភ្លេចទ្រនំចាស់ និងចង់វិលទៅលេងនៅ Real Madrie វិញ។
លោក Alejandro Camaño ដែលជាភ្នាក់ងាររបស់ Hakimi បានថ្លែងប្រាប់ Marca ថា៖
ប្រភព៖ football-espana