អត់មាន Barca តែមាន R.Madrid! Aguero បានចុចឈ្មោះ ៣ ក្រុមនេះ ថានឹងអាចឈ្នះពាន UCL រដូវកាលនេះ

//s9.kh1.co/74/7451f1cd95ffee50ea5fa694b4a1ddf778542622.jpg
កីទ្បា

 ១៧-មករា-២០២៥ ៤ល្ងាច · មួយថ្ងៃមុន

Aguero បានចុចឈ្មោះ ៣ ក្រុមនេះ ថានឹងអាចឈ្នះពាន UCL រដូវកាលនេះ

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City លោក Sergio Aguero បានចុចឈ្មោះក្រុមចំនួន ៣ ថាជាក្រុម ដែលអាចមានលទ្ធភាពឈ្នះពានរង្វាន់ Champions League នៅរដូវកាល ២០២៤-២០២៥ នេះ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល គឺគ្មានឈ្មោះរបស់ Barcelona ដែលជាក្លិបមួយ គាត់ធ្លាប់លេងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/5d/5d9618495dfaaea16d5f54cc8f4cc4ca9729bb02.png

ជាការពិតណាស់ Aguero ដែលបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាវីរបុរសមួយរូបរបស់ Man City ដោយចំណយពេលនោះទីនោះរយៈពេល ១០ ឆ្នាំ ពោលគឺពី ២០១១ ដល់ ២០២១ លោកបានឈ្នះពាន Premier League ៥ លើក, League Cup ៦ លើក និង FA Cup ១ លើក។

បន្ទាប់ពីចាកចេញពីទឹកដី អង់គ្លេស លោកក៏បានផ្លាស់ទៅចូលរួមជាមួយនឹងក្រុមអ្នកមានបុណ្យ Barcelona ប៉ុន្តែលោកលេងនៅទីនោះបានត្រឹមតែរយៈពេលកន្លះរដូវកាលប៉ុណ្ណោះ លោកក៏បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់តែម្តង ដោយសារមានបញ្ហាបេះដូង។

យ៉ាងណាមិញ ទោះបីជាធ្លាប់លេងនៅទីនោះក៏ដោយ ប៉ុន្តែថ្មីៗ Aguero មិនបានមើលឃើញ Barcelona ដែលជាក្រុមកំពុងឡើងជើងខ្លាំងមួយ ថាអាចមានភាគរយឈ្នះពាន UCL នៅរដូវកាលនេះនោះទេ ដោយឡែកក្រុមដែលគាត់ហាក់មានភាពជឿជាក់ខ្លាំង ក្នុងនោះរួមមាន Man City, Real Madrid និង Arsenal។

ថ្លែងប្រាប់ Metro អតីតខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន បាននិយាយយ៉ាងដូច្នេះថា៖

នេះគឺជា Champions League តាមរបៀបថ្មី ខ្ញុំគិតថាឆ្នាំនេះនឹងមានរឿងភ្ញាក់ផ្អើល។... ខ្ញុំតែងតែមានអារម្មណ៍ថា ក្រុមដែលអាចឈ្នះពានរង្វាន់នេះគឺជា Manchester City ហើយបន្ទាប់មកគឺ Real Madrid ប៉ុន្តែខ្ញុំក៏មើលឃើញ Arsenal ថាជាក្រុមដ៏ខ្លាំងមួយផងដែរ៕

លោក Sergio Aguero 
https://s9.kh1.co/__image/w=650,h=434,q=100/f5/f5ca97095ff4392f058e9102544c8577aebd8de1.png

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T