បរទេស៖ ជាដំណឹងផ្លូវការ ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានសម្រេចចិត្តដាក់ប៊ិចបន្តកុងត្រាថ្មីជាមួយនឹងក្លិបមេឃខៀវ Manchester City ក្នុងរយៈពេលវែង ពោលគឺរហូតដល់ខែ មិថុនា ឆ្នាំ ២០៣៤ ឯណោះ អមជាមួយការទទួលបានប្រាក់ឈ្នួលយ៉ាងច្រើន គឺចំនួន ៥០ ម៉ឺនផោន ឬប្រមាណជា (៦១ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកុងត្រាថ្មីនេះ គឺនឹងអាចចងជើង Haaland ឱ្យស្នាក់នៅទឹកដី Etihad Stadium រយៈពេល ៩ ឆ្នាំកន្លះបន្តទៀត ដែលនេះជាកុងត្រាមានរយៈពេលដ៏វែងបំផុតមួយ ខណៈការបន្តកុងត្រាថ្មីនេះ ក៏ជាចេតនារបស់ Man City ដើម្បីរក្សាខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស វ័យ ២៤ ឆ្នាំមិនឱ្យទៅណាផងដែរ ព្រោះនាមួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើន ថាមានក្រុមនេះ ក្រុមនោះចង់បានរូបគេ ហើយក្នុងនោះក៏មាន Barcelona ផងដែរ។
គួរបញ្ជាក់ថា Haaland បានចាកចេញពី Borussia Dortmund ផ្លាស់មកកាន់ Man City កាលពីរដូវក្តៅឆ្នាំ ២០២២ ដោយបានចុះកុងត្រាដល់ខែ មិថុនា ឆ្នាំ ២០២៥ និងបានបន្តកុងត្រាបន្ថែមទៀតដល់ខែ មិថុនា ឆ្នាំ ២០២៩៕
ប្រភព៖ the Guardian