បរទេស៖ ក្លិប AC Milan ត្រូវបានគេរាយការណ៍ថា កាន់តែកៀកក្នុងការចុះកុងត្រាផ្ទេរយកខ្សែការពារស្លាបស្តាំរបស់ Manchester City កីឡាករ Kyle Walker បន្ទាប់ពីមានការចរចាបន្ថែមកាលពីថ្ងៃ សុក្រ ម្សិលមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងខណៈពេលឥឡូវនេះ AC Milan កំពុងតែរង់ចាំចម្លើយពី Man City ថាតើពួកគេនឹងអនុញ្ញាតខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ ៣៤ ឆ្នាំរូបនេះចាកចេញដោយឥតគិតថ្លៃដែរឬទេ មុនពេលភាគីក្លិបយក្ស អ៊ីតាលី និងកីឡាករចុះកិច្ចសន្យាជាមួយគ្នារយៈពេល ២ ឆ្នាំកន្លះ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧។
គួរបញ្ជាក់ថា Walker បានផ្ទេរចេញពី Tottenham Hotspur ផ្លាស់មកកាន់ Man City កាលពីរដូវក្តៅឆ្នាំ ២០១៧ ខណៈកុងត្រារបស់រូបគេ គឺនៅសល់សុពលភាពដល់ខែ មិថុនា ឆ្នាំ ២០២៦៕
ប្រភព៖ Daily Mail