យល់ដឹង៖ ហាងលក់ផ្កាតាមអ៊ិនធើណែតឈានមុខគេ នៅចក្រភពអង់គ្លេសឈ្មោះថា Serenata Flowers បានបង្ហាញផ្កាដែលជានិមិត្តរូប តំណាងឲ្យតារានិករនីមួយៗនៃរាសីចក្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLucia Polla ប្រធានផ្នែកទីផ្សារនៃ Serenata Flower និយាយថា មនុស្សភាគច្រើនស្គាល់ច្បាស់អំពី តារានិកររបស់ពួកគេ និងលក្ខណៈសំខាន់ៗមួយចំនួន ដែលត្រូវនឹងពួកគេ ប៉ុន្តែអ្វីដែលពួកគេមិនដឹងគឺ តារានិករនីមួយៗតែងតែ មានផ្កាដែលត្រូវបានគេចាត់តាំង ជាតំណាង។
សូមអានអត្ថន័យខាងក្រោមនេះ ៖
♈️ Aries : ផ្កា Honeysuckle និង Thistles
Aries ត្រូវបានគេស្គាល់ ដោយសារតែភាពរឹងមាំរបស់ពួកគេ។ ភាពរឹងមាំទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងដោយផ្កាកំណើតរបស់ពួកគេ។ ដើម thistles និង honeysuckle ដែលមានពណ៌រស់រវើក និងទាក់ទាញភ្នែក នៅនិទាឃរដូវដំបូង។ ផ្កាទាំងនេះ គឺជាដើមដ៏ស្រស់ស្អាត ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ ជាពិសេសនៅក្បែរផ្ទះខ្ទមនៅជនបទ។
♉️ Taurus : ផ្កាលីលី
Taurus ជាតារានិករដែលមានអារម្មណ៍រំភើបខ្លាំងជាមួយស្នេហា ដូច្នេះវាមិនមែនជារឿងចំឡែកទេ ដែលផ្កាកំណើតរបស់ពួកគេ គឺជាផ្កាលីលីដែលមានពន្លឺ និងសម្រស់ស្រស់ស្អាតខ្លាំង។ ប្រសិនបើអ្នកមានមិត្តម្នាក់ ដែលស្ថិតក្នុងតារានិករនេះ សូមពិចារណាផ្តល់អំណោយដល់ពួកគេ នូវផ្កាលីលីដ៏អស្ចារ្យមួយនេះ។ យើងប្រាកដថាពួកគេនឹងពេញចិត្តយ៉ាងក្រៃលែង។
♊️ Gemini : Lavender
Gemini គឺជាតារានិករដែលមានភាពរួសរាយរាក់ទាក់ ដែលមានទំនាក់ទំនងជាមួយរុក្ខជាតិពណ៌ស្វាយ ជាពិសេសផ្កាឡាវេនឌ័រដែលមានពណ៌ស្វាយ និងក្លិនដ៏ក្រអូប។ សូមផ្ដល់ឲ្យពួកគេនូវផ្កាដែលមានពណ៌ដ៏ស្រស់ស្អាត និងរស់រវើក ហើយថែមទាំងមានក្លិនក្រអូបខ្លាំង។ រុក្ខជាតិផ្កានេះ គឺល្អឥតខ្ចោះចំពោះអត្តចរិតរបស់ Gemini។
♋️ Cancer : កុលាបស
Cancer នឹងរកឃើញភាពស្ងប់ស្ងាត់ ជ្រះថ្លា នៃផ្កាកុលាបពណ៌ស។ Lucia បន្ថែមថា ផ្កាពណ៌ស គឺជានិមិត្តរូប ដ៏ល្អបំផុតនៃភាពឆាប់ទទួលអារម្មណ៍ និង emotional របស់តារានិករនេះ។ ពណ៌ស គឺជាពណ៌ដ៏សំខាន់សម្រាប់ Cancer ព្រោះវាផ្តល់នូវផ្ទាំងក្រណាត់ទទេ ដែលអាចឱ្យគំនិតច្នៃប្រឌិតរបស់ពួកគេ រីកលូតលាស និងដុះដាលបានល្អ។
♌️ Leo : ផ្កាឈូករ័ត្ន
ផ្កាឈូករ័ត្ននាំមកនូវភាពរីករាយជាពិសេសសម្រាប់ Leo។ ភាគច្រើនដូចជាភ្លើងដែលឆេះខ្លាំង Leo មានភាពកក់ក្តៅងប់ងល់ និងភាពស្វាហាប់។ ហេតុអ្វីមិនធ្វើឱ្យ Leo ភ្លឺត្រជះត្រចង់ នៅក្នុងជីវិតរបស់ពួកគេជាមួយនឹងផ្កាដ៏ស្រស់ស្អាតទាំងនេះ?
ពួកគេប្រាកដមានអារម្មណ៍កាន់តែល្អប្រសើរ សូម្បីតែដែលពួកគេស្ថិតនៅក្នុងជ្រុងងងឹតបំផុតក្នុងជិវិតក៏ដោយ។
♍️ Virgo: Chrysanthemum
ស្រទាប់ដ៏ស្រស់ស្អាត និងតូចច្រឡឹងដូចជា Chrysanthemums ត្រូវបានផ្សារភ្ជាប់ជាពិសេសជាមួយនឹងអ្នកដែលកើតនៅក្រោមតារានិករ Virgo នេះ។ Lucia បានបន្ថែមទៀតថា Virgo អាចរីករាយនឹងផ្កាតូចៗទាំងនេះ ដាក់លាយជាមួយផ្កាធំៗ ដែលមើលទៅពិតជាអំណោយដ៏ស្រស់ស្អាត។
Chrysanthemum មានច្រើនពណ៌ ដូច្នេះអ្នកនឹងប្រាកដថាងាយស្រួលដាំបាន នៅក្នុងផ្ទះ និងសួនច្បាររបស់អ្នក។
♎️ Libra : កុលាបខៀវ
ផ្កាកុលាបពណ៌ខៀវច្រើនតែជានិមិត្តរូបនៃភាពអាថ៌កំបាំង ដែលតំណាងឱ្យខ្យល់ដែលមានតុល្យភាពនៅក្នុងជីវិតមនុស្ស។
ពណ៌ខៀវ ក៏តំណាងឲ្យភាពត្រជាក់ត្រជុំដូចជាទឹកសមុទ្រ និងផ្ទៃមេឃ ដែលពិតជាល្អឥតខ្ចោះសម្រាប់តារានិករ ដែលចូលចិត្តភាពរីករាយមួយនេះ។
ផ្កាដ៏ស្រស់ស្អាតទាំងនេះ មានអត្ថន័យពិសេសសម្រាប់ Libra ហើយធ្វើឲ្យវា ក្លាយជាអំណោយដ៏ល្អឥតខ្ចោះ។
♏️ Scorpio : ផ្កាពណ៌ក្រហមងងឹត
ពោរពេញទៅដោយភាពអាថ៌កំបាំង និងត្រូវបានគេស្គាល់ថា Scorpio មានទំនាក់ទំនងខ្ពស់ ជាមួយផ្កាពណ៌ក្រហមងងឹតដូចជា Geraniums នេះ!
Lucia បានបន្ថែមថា នៅពេលពួកគេសិក្សាបែបធម្មជាតិ Scorpio អាចនឹងទុកផ្កាពណ៌ក្រហមងងឹត នៅលើតុរបស់ពួកគេ ដើម្បីបន្ថែមភាពទាក់ទាញដល់កន្លែងធ្វើការរបស់ពួកគេផងដែរ។
♐️ Sagittarius : Carnations
តារានិករ Sagittarius នេះមានទំនាក់ទំនងច្រើនបំផុតជាមួយ Carnations ដ៏ស្រស់ស្អាត។ ផ្កាទាំងនេះជាទូទៅត្រូវបាន គេរៀប និងផ្សារភ្ជាប់ជាមួយនឹងពិធីមង្គលការ ធ្វើឱ្យពួកគេកាន់តែមើលទៅល្អឥតខ្ចោះសម្រាប់អត្តចរិត ដ៏រ៉ូមែនទិករបស់ Sagittarius។ ផ្កាទាំងនេះនឹងធ្វើឲ្យពួកគេមានភាពស្រស់ស្រាយ និង ជាអំណោយដ៏ល្អសម្រាប់ពួកគេផងដែរ។
♑️ Capricorn : Pansy
Pansy គឺជាផ្កាមួយដែលខិតខំតស៊ូជាមួយអាកាសធាតុខ្លាំង ហើយប្តេជ្ញាចិត្ត ត្រលប់ជាប់លាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាញឹកញាប់ផ្កានេះ ជាផ្កាមួយក្នុងចំណោមផ្កាដំបូងគេ ដែលត្រូវបានគេឃើញនៅក្នុងឆ្នាំថ្មី ហើយអត្ថន័យរបស់ផ្កានេះ គឺពិតជាត្រូវគ្នានឹង Capricorns ដែលជាតារានិករមួយដែលតែងតែខិតខំតស៊ូខ្ពស់ និងមិនងាយបោះបង់ចោលអ្វីមួយឡើយ។
♒️ Aquarius : អ័រគីដេ
ផ្កាអ័រគីដេដែលមានសម្រស់ដ៏ល្អប្រណិត និងគួរឲ្យទាក់ទាញ ចែករំលែកនូវភាពស្រដៀងគ្នា ទៅនឹងអ្នកដែលកើតនៅក្រោមតារានិករ Aquarius។ ផ្កានេះ មិនត្រឹមតែធ្វើឱ្យផ្ទះមានពន្លឺ និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើជាអំណោយដ៏អស្ចារ្យផងដែរ។
♓️ Pisces : Water Lilies
ផ្កាលីលី លើទឹកដែលមានភាពទាក់ទាញ និងឆើតឆាយមានភាពល្បីល្បាញ ដោយសារស្លឹកអណ្តែតរាងមូលរបស់វា។ ផ្កានេះល្អឥតខ្ចោះសម្រាប់អ្នក ដែលស្ថិតក្នុងតារានិករ Pisces ។
Lucia ពន្យល់ថា ដូចជាផ្កាលីលីទឹកអញ្ចឹង Pisces មានលក្ខណៈសិល្បៈ និងមានភាពទាក់ទាញ នៅក្នុងជីវិតរបស់ពួកគេ។ ពួកគេច្រើនតែឃើញ ខ្លួនគេអណ្តែតឡើង ជាមួយនឹងអ្វីថ្មីៗ ដោយរីករាយ ហើយពួកគេចែករំលែកអារម្មណ៍រីករាយទាំងនោះជាមួយមនុស្សគ្រប់គ្នាដែលពួកគេបានជួប។
ប្រភព: housebeautiful