កម្ពុជា៖ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវបឹងកេត សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Metfone Cambodia League នាវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី១ ខែសីហា ស្អែកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុនការប្រកួតធំប្រចាំសប្ដាហ៍ចូលមកដល់ បើងាកទៅចាប់អារម្មណ៍អំពីប្រវត្ដិជួបគ្នា៥ប្រកួតចុងក្រោយ ឃើញថាក្រុមគីឡូធ្ងន់ទាំងពីរនេះ ហាក់ពុំមានក្រុមណាមួយមានប្រៀបខ្លាំងជាងនោះទេ។
តួយ៉ាង ក្នុងចំណោមក៥ប្រកួតចុងក្រោយ ក្រុមបឹងកេតធ្លាប់យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀងចំនួន២លើក ចាញ់ ១លើក និងស្មើ ២លើក៕
គួរបញ្ជាក់ដែរថា ចំពោះបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី១០ នៃក្របខណ្ឌលីគកំពូលកម្ពុជា ក្រុមបឹងកេតស្ថិតនៅចំណាត់ថ្នាក់លេខ៥ មាន១៨ពិន្ទុក្នុងដៃ ខណៈក្រុមព្រះខ័នរាជស្វាយរៀងស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន១៩ពិន្ទុក្នុងដៃ ដោយបានឆ្លងកាត់ចំនួន៩ប្រកួតដូចគ្នា៕
ប្រភព៖ ក្លិបបាល់ទាត់បឹងកេត