បរទេស៖ ខ្សែការពារឆ្នើម Ronald Araujo ត្រូវបានក្លិបអ្នកមានបុណ្យ FC Barcelona ប្រកាសជាផ្លូវការថា រូបគេគឺបានចុះកិច្ចព្រមព្រៀងរួចរាល់ ក្នុងការបន្តកិច្ចសន្យាស្នាក់នៅទឹកដី Camp Nou បន្តទៀត រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០៣១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរដឹងថា ខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយ វ័យ ២៥ ឆ្នាំរូបនេះ ត្រូវបាន Barcelona តម្លើងពីឈុត B មកកាន់ឈុតធំកាលពីរដូវក្តៅឆ្នាំ ២០២០ ហើយសម្រាប់ការលេងរយៈពេលជិត ៥ ឆ្នាំមកនេះ Araujo បានបង្ហាញខ្លួនសរុបចំនួន ២៤៧ ប្រកួត និងបានជួយឱ្យក្រុមអ្នកមានបុណ្យឈ្នះពាន La Liga ១ សម័យ, Copa del Rey ១ សម័យ និងពាន Spanish Super Cup ១ សម័យ៕
ប្រភព៖ Barcelona