បរទេស៖ យោងតាមរបាយការណ៍ ដែលចុះផ្សាយដោយអ្នកកាសែតលោក Christian Falk បានឱ្យដឹងថា ខ្សែបម្រើ និងជាខ្សែការពារស្លាបស្តាំរបស់ Bayern Munich កីឡាករ Joshua Kimmich កំពុងស្ថិតនៅក្នុងការចរចាជាមួយ Real Madrid ជុំវិញការផ្ទេរដ៏មានសក្តានុពលមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Kimmich នឹងចាកចេញពី Bayern Munich នៅដំណាច់រដូវកាលនេះហើយ ក្រោយកិច្ចសន្យារបស់គេផុតសុពលភាព ខណៈបច្ចុប្បន្នក្លិបអធិរាជស Real Madrid ត្រូវបានគេមើលឃើញថា គឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អាជីពបន្ទាប់របស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ Bayern គឺពុំទាន់ចង់ឱ្យ Kimmich ចាកចេញនៅរដូវកាលក្រោយនោះទេ ដោយពួកគេគ្រោងនឹងផ្តល់ជម្រើសដ៏សក្តិសមមួយ ដើម្បីបន្តកិច្ចសន្យាជាមួយតារាឆ្នើមវ័យ ២៩ ឆ្នាំរូបនេះបន្តទៀត ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះ R.Madrid ក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ ដោយឥឡូវនេះក្លិបម្ចាស់ជើងឯក Champions League ១៥ សម័យកំពុងតែបើកកិច្ចចរចា ដើម្បីផ្តល់សំណើសមស្របណាមួយសម្រាប់ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ រូបនេះ៕
ប្រភព៖ ONE Football