អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា នឹងត្រៀមដាក់សំណើមកកាន់ Manchester United ក្នុងគោលបំណងនាំយក Alejandro Garnacho មករួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ ក៏មានការលើកឡើងតៗគ្នា ថា Garnacho ធ្លាប់មានបញ្ហាផ្ទៃក្នុងជាមួយ អ្នកចាត់ការក្រុម លោក Ruben Amorim ជាក់ស្តែងកាលពីមួយរយៈមុន រូបគេតែងតែលេងក្នុងនាមជាកីឡាករបំរុងផ្លាស់ប្តូរចូល រហូតកើតជាពាក្យចចាមអារ៉ាម ថា រូបគេមានបំណងចង់ចាកចេញពីកីឡដ្ឋាន Old Trafford នៅខែមករានេះតែម្តង ខណៈ Man UTD ក៏បើកភ្លើងខៀវដូចគ្នា។
ទាក់ទងនឹងរឿងខាងលើ ពេលនេះ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមលក្ខណៈយ៉ាងល្អ ដើម្បីដាក់សំណើទៅកាន់ Man UTD ដែលទាមទារតម្លៃខ្លួន ៧០លានអឺរ៉ូដាច់ខាតសម្រាប់ Garnacho ខណៈថ្មីៗនេះ ក្រុមរបស់លោក Ruben Amorim ទើបតែបដិសេធសំណើ ៥០លានអឺរ៉ូ របស់ Napoli៕
ប្រភព៖ Fabrizio Romano