បរទេស៖ វីរបុរស Barcelona លោក Rivaldo បានជម្រុញឱ្យអតីតក្លិបរបស់ខ្លួនគួរចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប Marcus Rashford ពី Manchester United ព្រោះលោកយល់ថា តារាសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ នឹងផ្តល់ផលវិជ្ជមានជាច្រើនមកកាន់ក្រុមទាំងមូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ អនាគតរបស់ Rashford ជាមួយ Man UTD នាមួយរយៈចុងក្រោយនេះហាក់ពុំសូវល្អប៉ុន្មានទេ ជាពិសេសបន្ទាប់ពីរូបគេមានបញ្ហារកាំរកូសខ្លះៗជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim ដោយរូបគេ ត្រូវបានអ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំបញ្ឈរជើងចោលពីការប្រកួតចំនួន ១០ ប្រកួតមកហើយ ខណៈថ្មីៗនេះ មានសេចក្តីរាយការណ៍ពីបរទេសព្រោងព្រៀត ថារូបគេកំពុងមានការចាប់អារម្មណ៍ដោយក្លិប AC Milan និង Barcelona។
ជុំវិញនឹងព័ត៌មាននេះ បានធ្វើឱ្យលោក Rivaldo ហាក់មានការពេញចិត្តជាខ្លាំង ហើយថ្មីៗនេះលោកបានលើកឡើងពីគុណសម្បត្តិ ដែល Barcelona នឹងទទួលបានពីការចុះកុងត្រាយក Rashford យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda