ចាកចេញទាំងបង្ខំ Han So Hee សម្រេចចិត្តបោះបង់ក្នុងរឿងភាគថ្មីដោយសារបញ្ហាមួយនេះ

//s9.kh1.co/b7/b702ca538917dfe4d8ba7d5321be41592a165101.png
តារា & កម្សាន្ដ

 ០៤-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខណៈពេលប្រជាប្រិយភាពរបស់ Han Soo Hee កាន់តែល្បីទៅៗ នាងបែរជាសម្រេចចិត្តបោះបង់ការសម្ដែងក្នុងរឿងភាគថ្មី "Gentlemen" ដោយសារតែមានបញ្ហាមួយ។

កូរ៉េ៖ តារាសម្ដែងស្រីដែលកំពុងអង្រួនចិត្តប្រិយមិត្តនៅក្នុងរឿងភាគកូរ៉េ Han So Hee កាន់តែមានភាពល្បីល្បាញកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាងទទួលបានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីនាងបានសម្ដែងនៅក្នុងរឿង Nevertheless ដែលចាប់ដៃគូសម្ដែងជាមួយតារាប្រុស Song kang

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Han So Hee
Han So Hee

ទន្ទឹមនឹងនោះ នាងនឹងត្រូវលេចមុខជាតួឯកស្រីនៅក្នុងរឿងភាគថ្មី "Gentlemen" ដែលចាប់ដៃគូសម្ដែងជាមួយលោក  Joo Ji Hoon ។ ប៉ុន្ដែគួរឲ្យសោកស្ដាយ តួឯកស្រី Han So Hee បានសម្រេចចិត្តមិនចូលរួមសម្ដែងវិញ នាងធ្លាប់បាននិយាយថា​ នាងពិតជាចង់ចូលរួមសម្ដែងក្នុងរឿងភាគថ្មីនេះខ្លាំងណាស់ ព្រោះតែមានការលំបាកទើបធ្វើឲ្យ So Hee ដាច់ចិត្តបោះបង់ទៅវិញ។

Joo Ji Hoon
Joo Ji Hoon

នៅថ្ងៃទី០៤ ខែសីហានេះ ក្រុមហ៊ុន 9ato Entertainment បានប្រកាស់ថា តារាសម្តែង Han Soo Hee បានចាកចេញពីខ្សែភាពយន្តថ្មីរបស់ Wavve Original blockbuster Film ដែលមានចំណងជើងថា "Gentleman"។ យោងតាមទីភ្នាក់ងារបានបញ្ជាក់នៅថ្ងៃនេះថា៖ 

យើងសូមជូនដំណឹងថា Han So Hee បានសម្រេចចិត្តចាកចេញពីការសម្តែងខ្សែភាពយន្តរបស់ Wavve Original Film "Gentleman" ហើយ​ ។ Han So Hee មានបំណងក្នុងការសម្តែងរឿង "Gentleman" ខ្លាំងណាស់​ បើទោះបីជានាងមានកាលវិភាគមមាញឹកនិងការថតខ្សែភាពយន្តផ្សេងទៀតក៏ដោយ , ប៉ុន្តែនាងត្រូវបានគ្រូពេទ្យណែនាំឱ្យសម្រាកដើម្បីជាសះស្បើយពីអាការៈអស់កម្លាំងធ្ងន់ធ្ងររបស់នាង។ បន្ទាប់ពីការពិភាក្សាយ៉ាងយូរអំពីបញ្ហានេះជាមួយទីភ្នាក់ងារ Han So Hee បានយល់ព្រមថានាងនឹងឈប់សម្រាកមួយរយៈដើម្បីព្យាបាលទាំងផ្លូវចិត្តនិងរាងកាយ។ Han So Hee ធ្លាប់សង្ឃឹមថានឹងបង្ហាញអ្នកគាំទ្ររបស់នាងអោយឃេីញនូវផ្នែកថ្មីមួយទៀតតាមរយៈខ្សែភាពយន្ត "Gentleman" ប៉ុន្តែសូមយោគយល់ថាពេលវេលានិងការសម្រាកគឺត្រូវការជាចាំបាច់សម្រាប់រូបនាង​ ដើម្បីត្រលប់មកវិញជាមួយនឹងភាពប្រសើរជាងមុន។ Han So Hee នឹងចំណាយពេលបច្ចុប្បន្នសំរាកខ្លះដើម្បីសុខភាពរបស់នាង​ ហើយនឹងជួបជាមួយអ្នកទាំងអស់គ្នាឆាប់ៗនេះ​ ។សូមអរគុណ

 9ato Entertainment 
Han So Hee
Han So Hee

បើទោះបីជាយ៉ាងណាក្ដី ក៏តារាសម្ដែងស្រីរូបនេះ នឹងត្រឡប់មកវិញនៅក្នុងរឿងភាគថ្មីនៅពេលដែលនាងបានធូរស្បើយ។ អ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភជាខ្លាំង និងជួនពរឲ្យ Han So Hee ឆាប់ប្រសើរជាងមុន និងអាចត្រឡប់មកបង្ហាញខ្លួនឲ្យហ្វេនៗបានឃើញក្នុងពេលឆាប់ៗ៕ 

Han So Hee
Han So Hee

ប្រភព៖ ពោតផ្ទុះ-PopCornkh

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T