រៀងមួយជីវិត តារាសម្ដែងជនជាតិតៃវ៉ាន់ ប៊ិះពិការភ្នែកម្ខាង

//s9.kh1.co/a3/a33636450902ca6a69603b8c30c9f43d62e947b6.png
តារា & កម្សាន្ដ

 ២៤-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Simon Lian ត្រូវរងការប៉ះពាល់ដល់គ្រាប់ភ្នែកជាខ្លាំងនឹកស្មានមិនដល់ បន្ទាប់ពីលោកបានសម្ដែងជាតួអង្គមួយដែលត្រូវបិទភ្នែកម្ខាងជាប់រហូត លោកបានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យក្រោយស្រវាំងខ្លាំងមើលអីមិនឃើញ។

កម្សាន្ដ៖​ លោក Simon Lian គឺជាតារាសម្ដែងប្រុសនិងតារាចម្រៀង ជនជាតិតៃវ៉ាន់មួយរូបដ៏មានទេពកោសល្យខ្ពស់ លោកបានសម្ដែងនៅក្នុងរឿង The Legend of Xiao Chou ជាតួអង្គព្រះអង្គម្ចាស់ដែលពិការភ្នែកម្ខាង។ ប៉ុន្ដែ Simon ក៏ត្រូវរងគ្រោះដោយសារដើរតួអង្គក្នុងរឿងមួយនេះមិនខុសប៉ុន្មានពីតួអង្គដែលលោកសម្ដែងនោះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Simon Lian
Simon Lian

កាលពីថ្ងៃទី ២៣ ខែសីហានេះ Simon បានទម្លាយថា ការងាររបស់លោកស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយសារតែលោកកំពុងមានបញ្ហាភ្នែកម្ខាង។ តារាប្រុសរូបនេះ បានទទួលរងផលប៉ះទង្គិចទៅលើគ្រប់ភ្នែកជាខ្លាំងដែលអាចឈានទៅដល់បាត់បង់ភ្នែកម្ខាងទៀតផង​ បន្ទាប់សម្ដែងរឿង The Legend of Xiao Chou នេះ។ 

Simon Lian
Simon Lian

លោកបានបន្ដទៀតថា លោកសម្ដែងជាតួអង្គព្រះអង្គម្ចាស់ដែលបាត់បង់ភ្នែកម្ខាង ហើយត្រូវចំណាយពេលជាង ១ម៉ោងកន្លះដើម្បីតុបតែងមុខឲ្យដូចតួអង្គនោះ។ មិនតែប៉ុណ្ណោះលោកត្រូវប្រើកាវពិសេសបិទទៅលើភ្នែក ដែលកាវនោះគេប្រើសម្រាប់លាងផ្លែក្រូចប៉ុណ្ណោះ លោកត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃអស់រយៈពេល២ខែ។ 

Simon Lian
Simon Lian

ក្រោយពីលោកបានបញ្ចប់ការថតរួចរាល់ Simon បានទៅជួបពេទ្យដើម្បីពិនិត្យមើលភ្នែករបស់ខ្លួនដែលស្រវាំងមើលអីមិនឃើញនោះ ពេទ្យបាននិយាយថា ភ្នែករបស់ Simon ត្រូវមើលថែឲ្យបានដិតដល់ និងត្រូវធ្វើការព្យាបាលនៅពេទ្យជារៀងរាល់ខែ។ បើសិនជាភ្នែករបស់លោកនូវតែស្រវាំង វាអាចឈានដល់បាត់បង់ការមើលឃើញតែម្ដង និយាយរួមគឺពិការជារៀងរហូត។ 

Simon Lian
Simon Lian

ទោះបីជាយ៉ាងណាក៏ Simon នូវតែបន្ដការងារសម្ដែងរបស់លោកបានដែរ ទោះបីជាលោកត្រូវមើលថែភ្នែកនិងទៅពេទ្យជាប្រចាំរាល់ខែក៏ដោយ។ បច្ចុប្បន្នតារាសម្ដែងរូបនេះ កំពុងតែសម្ដែងនៅក្នុងរឿងភាគនិងការងារសិល្បៈផ្សេងៗទៀតជាបន្ដបន្ទាប់៕

ប្រភព៖ Zingnews

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/4a/4a8526480b43613d89d72ec0b9375ba07297845d.jpg

ធនាគារ ព្រីនស៍ និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) សម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា

 ១១-មករា-២០២៥ 
 ១ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T