ចាំក្មេងប្រុសក្នុងរឿង Karate Kid ទេ? ពេលនេះធំពេញរូបរាងជីវិត Zhenwei Wang ប្រែជា....

//s9.kh1.co/e3/e329a79c77cf4405c7fbedf9c9612ea859f31d30.png
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងរឿង ក្មេងប្រុសការាតេ Zhenwei Wang គឺជាតួរងដែលជាអ្នកប្រកួតជាមួយតួឯក តែងាកមកមើលជីវិតពិតវិញ កន្លងផុតទៅអស់ជាង១០ឆ្នាំ តួឯកប្រុសគឺជាតារាហូលីវូដដ៏ល្បីល្បាញម្នាក់ ចុះក្មេងប្រុស Zhenwei Wang ម្នាក់នេះទៅជាយ៉ាងណាវិញ។

កម្សាន្ត៖ កាលពីឆ្នាំ ២០១០ រឿង ក្មេងប្រុសការាតេ Karate Kid ពិតជាទទួលបានភាពល្បីល្បាញខ្លាំងមែនទែន ទោះមកដល់បច្ចុប្បន្នក៏នៅតែមានអ្នកតាមដានរឿងមួយនេះដែរ។ នៅក្នុងនោះតួរង Cheng ដែលមានឈ្មោះពិតថា Zhenwei Wang ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zhenwei Wang 
Zhenwei Wang 

ក្រោយពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញពីការសម្ដែងរឿង Karate Kid នោះមក បែរជា Zhenwei Wang មិនព្រមទទួលការងារក្នុងវិស័យសម្ដែងភាពយន្តនោះទេ ទស្សនិកជនសង្កេតឃើញលោកបានលេចមុខក្នុងខ្សែរភាពយន្ដមួយក្នុងឆ្នាំ២០១២ម្ដងតែប៉ុណ្ណោះ។

Zhenwei Wang 
Zhenwei Wang 

យោងទៅតាមវីដេអូមួយដែល Zhenwei Wang បានចែករំលែកទៅកាន់មហាជនថា កាលពីឆ្នាំ២០១៥លោកបានចូលរួមនៅក្នុងក្រុមសម្ដែងបន្ទាប់បន្សំជាមួយក្រុមរបស់លោក Jackie Chan ដែលយើងស្គាល់ថា ឈិនឡុងតាំងពីពេលនោះមក។ 

Zhenwei Wang 
Zhenwei Wang 

លោក Zhenwei Wang បានទម្លាយទៀតថា លោកចូលចិត្តសម្ដែងជាទាហាន ព្រោះតែលោកកោតសរសើទៅលើសាច់ដុំធំៗរបស់ពួកទាហានពិតជាស្អាតមែនទែន។ មិនតែប៉ុណ្ណោះលោកបាននិយាយដោយមានមោទនភាពថា៖

ខ្ញុំពិតជាស្រលាញ់ការងារជាអ្នកសម្ដែងបន្ទាប់បន្សំឬអ្នកសម្ដែងជំនួសនេះណាស់ ព្រោះនៅក្នុងឈុតប្រយុទ្ធគ្នា មិនតម្រូវឲ្យតារាសម្ដែងហាត់ក្បាច់ប្រយុទ្ធមុនឬហាត់ក្បាច់គុនជាមុននោះទេ វាគឺជាការគួបផ្សំ និងការរហ័សរហួនរួមបញ្ចូលគ្នានៅក្នុងការសម្ដែង

Zhenwei Wang
Zhenwei Wang 
Zhenwei Wang 

យោងទៅតាម IMDb នៅឆ្នាំ២០២២ខាងមុខនេះ អ្នកទស្សនានឹងបានឃើញ Zhenwei Wang ម្ដងទៀតនៅក្នុងខ្សែភាពយន្ដ Snafu ដែលជារឿងប្រភេទ Action ។ លើសពីនោះ Zhenwei Wang ក៏បានចូលរួមការងារជាមួយលោក John Cena និង លោក Jackie Chan ដែលជាតួឯកផងដែរ៕ 

Zhenwei Wang 
Zhenwei Wang 
Zhenwei Wang 
Zhenwei Wang 

ប្រភព ៖ Zingnews

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T