កម្សាន្ត៖ ប្រិយមិត្តដែលបានតាមដានទស្សនារឿងភាគកូរ៉េ ម្ចាស់ព្រះអាទិត្យ ប្រាកដជាស្គាល់មុខ តួអង្គក្មេងស្រី Fatima រូបនេះហើយ។ ជាពិសេស ទស្សនិកជនប្រហែលមើលលែងស្គាល់នាងហើយ ព្រោះកន្លងអស់ច្រើនឆ្នាំតារាស្រីរូបនេះ ប្រែប្រួលរូបរាងមិនធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ តួអង្គក្មេងស្រី ដែលទស្សនិកជនតែងតែឃើញនាងពាក់ ឈុតពណ៌ក្រហម នៅក្នុងខ្សែភាពយន្ដនោះ ត្រូវបានសម្ដែងដោយ តារាសម្ដែងវ័យក្មេង ឈ្មោះ Zyon Barreto។ ងាកមកដល់បច្ចុប្បន្ន នាងមានអាយុ ១៩ឆ្នាំ ហើយនាងមានអាជីពជា តារាសម្ដែង និង ជាតារាម៉ូដែល ដ៏ស្រស់ស្អាតមួយរូប។
លើសពីនោះទៅទៀត Zyon មានសម្រស់កាន់តែស្អាតប្លែក ដោយនាងបានលេង ស្ទាយ៍តុបតែងខ្លួន ធ្វើឲ្យមើលមិនចង់ស្គាល់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Zyon គឺជាតារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់នៅក្នុងប្រទេសកូរ៉េនេះផងដែរ ហើយនាងក៏ធ្លាប់បានសម្ដែងជាមួយ Chanyeol និង ធ្លាប់សម្ដែងជាមួយ Jackson Wang ទៀតផង៕
ប្រភព៖ Zyonbarreto