កូរ៉េ៖ រឿង Squid Game ដែលល្បីរន្ទឺពេញបណ្តាញសង្គម Netflix ដោយមានអ្នកចូលទស្សនាដល់រាប់លាននាក់ នៅទូទាំងពិភពលោក អំពីខ្សែរឿងដែលមានលក្ខណៈរន្ធត់ព្រឺព្រួច។ បើទោះបីជា រឿង Squid Game នេះ ត្រូវបានផលិត និងនិពន្ធជាភាសាកូរ៉េ ប៉ុន្តែទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈដែលវណ្ណកម្មរបស់ប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមទទួលបានលទ្ធផលផ្លែផ្កាវិជ្ជមាន ក្នុងពិភពលោក Squid Game ពិតជាបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ត្រូវបានទទួលស្គាល់ នៅក្នុងពិភពលោក។
ក្នុងនោះ ក្រោយពី Squid Game ទទួលជោគជ័យដ៏ត្រចះត្រចង់ ក៏មានលេចចេញព័ត៍មានមិនពិតមួយចំនួន ចាប់ផ្តើមអះអាងពេញពិភពលោក ពោលគឺសារព័ត៍មានជប៉ុន។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ កាសែតសេដ្ឋកិច្ចជប៉ុនឈ្មោះ Nikkei បានធ្វើការអះអាងយ៉ាងខ្លាំងថា៖ ហ្គេមភាគច្រើន នៅក្នុងរឿងភាគSquid Game ជារបស់ជប៉ុន។ នេះក៏ជាមូលហេតុធ្វើឱ្យមនុស្សចូលចិត្តទស្សនារឿងដ៏ល្បីនេះ។
ទន្ទឹមនោះ លោក Suzuki អគ្គនាយកកាសែត The Nikkei បានអះអាងថា៖
ហ្គេមទី១ នៅក្នុងរឿង Squid Game ឈ្មោះថា Mugunghwa (Red Light, green light) មានលក្ខណៈដូចហ្គេមជប៉ុន។ ហ្គេមផ្សេងទៀត នៅក្នុងខ្សែរឿងនេះ ដូចជាហ្គេម ddakji , ហ្គេមឃ្លី និង ហ្គេម Dalgona សុទ្ធសឹងតែយកមកពីហ្គេមរបស់ជប៉ុនទាំងអស់។ ក្នុងនោះ ហ្គេមចុងក្រោយនៃភាគបញ្ចប់នៃរឿងក៏យកមពីជប៉ុនដែរ ដែលហ្គេមនេះ ឈ្មោះថា Squid Kaisen។
ក្នុងនោះ អគ្គនាយកកាសែតជប៉ុនរូបនេះ សម្តែងការខឹងសម្បារផងដែរជាមួយសៀវភៅអប់រំកូរ៉េ ដែលដាក់បង្រៀន នៅក្នុងសាលា ដោយសៀវភៅប្រមាណ ១៣៣ ក្បាល ដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធអប់រំរបស់កូរ៉េ មិនបានដាក់ប្រភពនៃហ្គេមទាំងនេះមកពីណាទេ ពោលគឺមិនឱ្យតម្លៃដល់ម្ចាស់ដើម៕




ប្រភព៖ koreaboo