កម្សាន្ត៖ ថ្វីត្បិតតែជាអ្នកមានទ្រព្យស្ដុកស្ដម្ភក៏ដោយ តែតារាសម្ដែងប្រុស លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ តារាចម្រៀងស្រី Jennifer Lopez មិនបង្ខូ..ច ឬតាមចិត្តកូនៗរបស់ខ្លួនឡើយ ផ្ទុយទៅវិញ បានអនុញ្ញាតឱ្យពួកគេធ្វើការក្រៅម៉ោង ដើម្បីរកប្រាក់នៅពេលពួកគេ នៅក្មេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងប្រុសរូបនេះ បានប្រាប់ Today with Jenna & Friends កាលពីថ្ងៃទី ២២ ខែមេសាថា «កូនស្រីច្បងពីរនាក់របស់ខ្ញុំកំពុងធ្វើការ។ តាមពិត ម្នាក់ទើបតែទទួលបានការងារក្រៅម៉ោងនៅហាងមួយ។ កូនច្បងរបស់ខ្ញុំ កំពុងរៀននៅមហាវិទ្យាល័យ ហើយព្យាយាមទទួលបានកម្មសិក្សានៅរដូវក្តៅនេះ» ។

Ben Affleck បានរៀបរាប់ពីកូនស្រីពីរនាក់របស់ខ្លួន ដែលមានឈ្មោះ Violet វ័យ ១៩ ឆ្នាំ និង Seraphina វ័យ ១៦ ឆ្នាំ ជាមួយនឹងអតីតភរិយា គឺតារាសម្តែង Jennifer Garner ។

តារាសម្តែង Ben Affleck ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិប្រហែល ១៥០ លានដុល្លារអាមេរិក តែលោក នៅតែបង្រៀនកូនប្រុសពៅរបស់ខ្លួន អំពីរបៀបរស់នៅ ដោយសន្សំសំចៃ និងឱ្យតម្លៃប្រាក់។ លោក Ben បានបង្ហើបប្រាប់ថា ខ្លួនមានទូស្បែកជើង ប៉ុន្តែមិនមានស្បែកជើងថ្លៃនោះទេ។ លោកបានប្រាប់កូនប្រុសថា «ប្រសិនបើអ្នកចង់ទិញស្បែកជើងថ្លៃៗ អ្នកអាចធ្វើការ ១០០០ ម៉ោង ដើម្បីទទួលបានប្រាក់ខែ ហើយបន្ទាប់ពីធ្វើការជាច្រើនម៉ោងនោះ អ្នកប្រហែលជាមិនចង់ចំណាយប្រាក់នោះ លើស្បែកជើងមួយគូទៀតទេ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






