សង្ស័យថា Luhan អតីតសមាជិក EXO និង Xiaotong បានបែកគ្នាដោយសារ...

//s9.kh1.co/d4/d411a5e3b1ef1648834fd4e581dd6e7643718870.jpg
តារា & កម្សាន្ដ

 ២៥-មេសា-២០២៥ ១ល្ងាច · ៨ ម៉ោងមុន

នាថ្ងៃទី២០ខែមេសាកន្លងទៅនេះ គេពុំបានឃើញនាងបានផ្ញើសារជូនពរដល់ Luhan នោះឡើយ

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Luhan ដែលជាអតីតសមាជិករបស់ក្រុមចម្រៀងបុរស EXO បានទាក់ទងគ្នាជាមួយនឹងតារាសម្ដែងស្រី Guan Xiaotong តាំងពីឆ្នាំ២០១៧មកម៉្លេះ ពោលគឺក្រោយ Luhan បានចាកចេញពី EXO។ពួកគេបានបន្តទាក់ទងគ្នា បើទោះបីជាមានគម្លាតអាយុដល់ទៅ៧ឆ្នាំក៏ដោយ ហើយអ្នកទាំងពីរក៏ធ្លាប់សម្ដែងក្នុងរឿងជាមួយគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Luhan
Luhan
Luhan និង Xiaotong
Luhan និង Xiaotong

Xiaotong ក៏តែងតែជូនពរថ្ងៃបុណ្យខួបកំណើត Luhan ជារៀងរាល់ឆ្នាំពុំដែលខានដូចគ្នា។យ៉ាងណាមិញ នាឆ្នាំ២០២៥នេះ ក្នុងថ្ងៃខួបកំណើត Luhan នាថ្ងៃទី២០ខែមេសាកន្លងទៅនេះ គេពុំបានឃើញនាងបានផ្ញើសារជូនពរដល់ Luhan នោះឡើយ ដែលធ្វើឲ្យមានការវែកញែកថាអ្នកទាំងពីរទំនងជាបានបែកគ្នាហើយ ខណៈដែល ពាក្យចចាមអារ៉ាមបែកគ្នាបានផ្ទុះឡើងមួយរយៈមកហើយ។

Luhan និង Xiaotong
Luhan និង Xiaotong

កាលពីខែកុម្ភៈកន្លងទៅ Luhan ក៏មានពាក្យចចាមអារ៉ាមថាបានលួចក្បត់ Xiaotong ទៅទាក់ទងនារីផ្សេង ដែលធ្វើឲ្យអ្នកគាំទ្រខ្លះមានការសន្មតថា មូលហេតុនៃការបែកគ្នារបស់អ្នកទាំងពីរគឺមកពី Luhan បានក្បត់នាង តែយ៉ាងណាមិញ គេពុំទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះគ្មានការបកស្រាយណាមួយឡើយ៕  

Luhan និង Xiaotong
Luhan និង Xiaotong

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T