ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃទី ១៧-២៣ ​កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ

//s9.kh1.co/2a/2a38e490cc5d9b4a3f850e79e2783ab1498b191e.jpg
សង្គម

 ១៦-វិច្ឆិកា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង​ថា ក្នុងសប្តាហ៍ខាងមុខនេះ

​ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង​ថា ក្នុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពល​ជ្រលងសម្ពាធទាបមកពីប្រទេសចិនខាងត្បូងរុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស ​ ចំណែកទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់ភាគខាងលើ, តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។​ ក្នុងនោះដែរ ផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។ ​ នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់តិចតួច។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T