ថៃ៖ នាពេលថ្មីៗនេះ នារីម្នាក់ដែលល្បីខ្លាំងបណ្តាញសង្កម រឿងឈរលក់នំ ពាក់អាវក្រៅ សុិចសុីដោយមិនមានអាវខាងក្នុងបិទបាំង ត្រូវបានសមត្ថកិច្ចហៅទៅព្រមាន រឿងស្លៀកពាក់សុិចសុី លើសកម្រិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នារីម្នាក់នោះគឺមានឈ្មោះថា Olive Aranya Apaiso អាយុ២៣ឆ្នាំ ជានិស្សិតគិលានុបដ្ឋាយិកាប្រកបរបរលក់នំ Crepe តាមបណ្តោយផ្លូវ Jed Yod Chiang Kiang ក្នុងខេត្តឈៀងម៉ៃ ហើយស្ទីលដែលនាងលក់នំគឺពាក់អាវក្រៅ ហើយបញ្ចេញល្វែងខាងលើតែម្តង ដោយមិនមានការបិទឡេវត្រឹមត្រូវ ឬក៏មានអាវខាងក្នុងមួយជាន់ទៀត។
ប៉ូលីស បានបញ្ជាឱ្យនិស្សិតពេទ្យមួយនេះ ឈប់ស្លៀកពាក់សុិចសុីហួសកម្រិតអញ្ចឹងទៀត បើមិនដូច្នេះទេ គឺនាងត្រូវប្រឈមទៅនឹងច្បាប់ក្នុងខេត្តឈៀងម៉ៃ ចំពោះការស្លៀកពាក់មិនសមរម្យនៅទីសាធារណៈបែបនេះ។
រឿងរ៉ាវមួយនេះ មានអ្នកនាំពាក្យម្នាក់ប្រចាំក្រុមប្រឹក្សាស្រុក Chang Phueak បានបញ្ជាក់ថា៖
យ៉ាងណាមិញ Olive Aranya Apaiso បានយំសុំទោសចំពោះរឿងនេះ ហើយប្រាប់គោលបំណងថាខ្លួនគ្មានបំណងអ្វីក្រៅពីលក់នំរកចំណូលដោយខ្លួនឯងនោះទេ។ ក្រៅពីនេះ និស្សិតស្រីរូបនេះ បានបន្តទៀតថាមានអតិថិជនជាច្រើនបានឈរតម្រង់ជួរនៅចាំមុខហាង មុនពេលហាងបើកទៀត ហើយភាគច្រើនគឺចូលចិត្តថតរូបជាមួយខ្លួន ដែលនេះជាចំណុចដែលឱ្យនាងកាន់តែល្បីខ្លាំងក្នុងបណ្តាញសង្គម។ ជាប្រចាំ Olive លក់នំដាច់ខ្លាំង ដោយមួយថ្ងៃអាចច្រើនជាង១០០ប្រអប់ទៀត។
មតិអតិថិជនម្នាក់របស់ Olive បាននិយាយថាខ្លួនចាប់ផ្តើមទិញនំរបស់នាងដោយសារតែ ស្ទីលនៃការលេងខ្លួនរបស់អ្នកលក់មើលល្អដាច់គេ ហើយនំវិញគឺមានរសជាតិឈ្ងុយឆ្ងាញ់ពិសារទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសគឺនៅតែបន្តតាមដាន ករណីមួយនេះបន្តទៀត។ ច្បាប់នៅប្រទេសថៃ សកម្មភាពមិនសមរម្យគឺត្រូវផ្ដន្ទាទោសពិន័យជាប្រាក់៥០០០ បាត (ប្រមាណ១៥០ដុល្លារអាមេរិក)៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖