តារាកម្សាន្ត៖ កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២យប់កន្លងទៅនេះ មហាជន និងប្រិយមិត្ត ដែលជាហ្វេនៗតែងតែនិយមទស្សនានិងគាំទ្រការប្រកួតបវរកញ្ញា ឬ Beauty Pageant ច្បាស់ណាស់ពិតជាបានជ្រាបរួចស្រាប់មកហើយ ពីការប្រកួតវគ្គឈុតតំណាងជាតិ ឈុតហែលទឹក និងឈុតរាត្រីស្រមោលសរ នៅក្នុងការប្រកួតនៃកម្មវិធីបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៧០ ដែលប្រារព្ធឡើងនាប្រទេសអុីស្រាអ៊ែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកមកមើលសម្រស់របស់បេក្ខភាពតំណាងជាតិអាស៊ាននីមួយៗ ក្នុងការប្រកួតឈុតតំណាងជាតិឯណេះវិញ ឃើញថាបេក្ខភាពតំណាងប្រទេសអាស៊ានមានភាពលេចធ្លា និងស្រស់ស្អាតមួយបែបៗម្នាក់ ហើយជាពិសេសឈុតតំណាងជាតិទាំងនោះ មានបង្គប់នៅអត្ថន័យតំណាងឲ្យប្រទេសរៀងៗខ្លួន ដោយនៅក្នុងនោះរួមមាន÷
១/. ឈុតតំណាងជាតិ ប្រទេសកម្ពុជា
២/. ឈុតតំណាងជាតិ ប្រទេសថៃ
៣/. ឈុតតំណាងជាតិ ប្រទេសវៀតណាម
៤/. ឈុតតំណាងជាតិ ប្រទេសឡាវ
៥/. ឈុតតំណាងជាតិ ប្រទេសហ្វីលីពីន
៦/. ឈុតតំណាងជាតិ ប្រទេសសឹង្ហបុរី