ចំណាត់ថ្នាក់តារានិករ ដែលជាគូស្នេហ៍ចិត្តទូលាយ និងគូស្នេហ៍តឹងរ៉ឹងបំផុត!

//s9.kh1.co/0a/0a64d9a07197116343113b2a598ebb502dd13a21.jpeg
យុវវ័យ

 ១៤-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

មកស្វែងយល់ខាងក្រោមនេះថា តើដៃគូរបស់អ្នកមានភាពធូររលុង ឬឈ្លានពានកម្រិតណា នៅក្នុងទំនាក់ទំនងរបស់អ្នក!

យល់ដឹង៖ មនុស្សម្នាក់ៗមានភាពខុសគ្នា នៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេនីមួយៗ ដោយអ្នកខ្លះក៏មានការធូររលុងចំពោះដៃគូ តែអ្នកខ្លះទៀតអាចមានការ ឈ្លានពានបិទសិទ្ធ ដោយសារតែភាពប្រច័ណ្ឌរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ចំណាត់ថ្នាក់តារានិករ ដែលជាដៃគូដ៏ធូរបំផុត ដល់ដៃគូដែលឈ្លានពានបំផុត ៖

១. Aquarius ♒️ 

អ្នកចង់មានសេរីភាពពេញលេញ និងការគ្រប់គ្រង លើជីវិតរបស់អ្នក ហើយអ្នកមានឆន្ទៈក្នុងការពង្រីកសេរីភាពដូចគ្នាដល់ដៃគូរបស់អ្នក។ 

អ្នកមិនតែងតែចូលទៅរក ផ្នែកអារម្មណ៍របស់អ្នកទេ ដូច្នេះវាអាចងាយស្រួល សម្រាប់អ្នកក្នុងការឃ្លាតឆ្ងាយពីមនុស្សម្នា ហើយពេលខ្លះ អ្នកតែងតែនៅឆ្ងាយពី មនុស្សដែលអ្នកយកចិត្តទុកដាក់បំផុត។

ដូច្នេះកុំធូររលុងពេក ក្នុងទំនាក់ទំនងស្នេហា ត្រូវយកចិត្តទុកដាក់ចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួន បន្ថែមទៀត។

២. Sagittarius ♐️ 

អ្នកចង់បានឱកាសនៃសេរីភាព ដើម្បីរីករាយនឹងជីវិតទាំងអស់ដែលផ្តល់ជូនអ្នក ហើយវាមិនផ្លាស់ប្តូរទេ នៅពេលដែលអ្នកមានទំនាក់ទំនងស្នេហា។ អ្នកត្រូវបានគេដឹងថា ជាមនុស្សមិនខ្វល់ខ្វាយខ្លាំង និងងាយសម្របតាមដៃគូ ហើយអ្នកមិនមានចំណាប់អារម្មណ៍ ក្នុងការកាន់កាប់ គ្រប់គ្រងលើដៃគូរបស់អ្នកឡើយ។ 

អ្នកក៏មានទំនោរ មានសុទិដ្ឋិនិយមខ្លាំង ចំពោះដៃគូរបស់អ្នកដូច្នេះហើយអ្នកក៏មិនចង់រស់នៅ បែបផ្តាច់ការ ផ្ទុយទៅវិញ អ្នកមានការទុកចិត្ត អ្នកគ្រាន់តែចង់ជឿ និងសង្ឃឹមសម្រាប់អ្វីដែលល្អបំផុត ដូច្នេះនោះជាអ្វីដែលអ្នកធ្វើ។

៣. Libra ♎️ 

ទោះបីជាអ្នកជាតារានិករនៃក្ដីស្រលាញ់ និងមានភាពជាដៃគូក៏ដោយ អ្នកពិតជាមិនមែនជាមនុស្សដែលមានទំនាក់ទំនងស្នេហាជាក់លាក់នោះទេ។ 

អ្នកតែងជ្រើសរើស មនុស្សដែលស្ថិតនៅលើទំព័រមុខ សម្រាប់អ្នក ហើយប្រសិនបើអ្នកណាម្នាក់ ហាក់ដូចជារំខានអ្នក ឬមិនយកចិត្តទុកដាក់ចំពោះអ្នក អ្នកនឹងដកខ្លួនចេញភ្លាម។ មនុស្សដូចអ្នក គឺគិតអំពីតុល្យភាព និងភាពសុខដុមរមនាហើយចំពោះអ្នក វាមានការប្រើថាមពលច្រើន លើដៃគូរបស់អ្នក ហើយក៏មានគំនិតថា ការគិតអំពីអំពើក្បត់របស់ពួកគេ គឺជារឿងខ្ជះខ្ជាយពេលវេលា នៅក្នុងទំនាក់ទំនងស្នេហា។

រូបតំនាង
រូបតំនាង

៤. Gemini ♊️ 

អ្នកមិនមែនជាមនុស្សដែលមានការឈ្លានពាននោះទេ ព្រោះអ្នកជាតារានិករឯករាជ្យ ដែលខំប្រឹងរស់នៅ ក្នុងជីវិតរបស់ខ្លួនឯង ហើយផ្ដោតលើខ្លួនឯង។ 

អ្នកមិនចូលចិត្តភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សខ្លាំងពេក ពីដំបូងឡើយ ហើយសូម្បីតែក្នុងទំនាក់ទំនងស្នេហា ក៏អ្នកមានទំនោររក្សាផ្នែកនៃខ្លួនឯងទុកដែរ ដូច្នេះនៅពេលមានទំនាក់ទំនងស្នេហា អ្នកនឹងពង្រីកជំនឿទុកចិត្តលើដៃគូ និងពង្រីកកន្លែងសម្រាប់ដៃគូ ដើម្បីភាពល្អដល់ខ្លួនឯងផងដែរ។

ទោះបីជា អ្នកអាចមានការប្រច័ណ្ឌ ពីពេលមួយទៅពេលមួយក៏ដោយ ប៉ុន្តែវាមានតិចតួចណាស់។

៥. Pisces ♓️ 

អ្នកមានអារម្មណ៍មនោសញ្ចេតនា និងស្នេហាច្រើន ដែលអ្នកចង់បង្ហាញដៃគូ ហើយអ្នកបង្កើតទំនាក់ទំនង ដ៏រឹងមាំបានយ៉ាងងាយស្រួល ជាមួយផ្នែកដែលអ្នកមាន។ 

បញ្ហាគឺអ្នក តែងតែព្រួយបារម្ភថា អ្នកនឹងបណ្ដេញអ្នកដ៏ទៃទៀតចេញពីខ្លួន ដោយសារតែអាកប្បកិរិយារបស់អ្នកដែរឬទេ? ហើយប្រសិនបើអ្នកប្រកាន់ខ្ជាប់ខ្លាំងពេក អ្នកក៏ដឹងខ្លួនថា វាពិតជាធ្វើឲ្យពួកគេ ចង់ដើរថយក្រោយ ចេញពីអ្នកមិនខាន។

ប៉ុន្តែអ្វីៗនឹងប្រែជាល្អ ប្រសិនបើអ្នកគ្រាន់តែដកដង្ហើមវែងៗ ហើយជ្រើសរើសការជឿ ថាដៃគូរបស់អ្នក នឹងមិនរត់ចោល ឬក្បត់អ្នកទេ។

៦. Virgo ♍️ 

អ្នកព្យាយាមធ្វើខ្លួនឲ្យនៅដាច់ពីគេ ប៉ុន្តែនៅពេលដែលអ្នកមានស្នេហា ពិតជាមិនកើតឡើងមែនទេ? អ្នកត្រូវបានគេដឹងថា ជាមនុស្សដែលដាក់កំហិតលើដៃគូរបស់អ្នកខ្លាំងណាស់ ដែលអ្នកមិនអាចកត់សម្គាល់បានទេ។

អ្នកចូលចិត្តព្យាយាម និងដោះស្រាយអ្វីៗ ប៉ុន្តែអ្នកក៏បានព្យាយាមផ្តល់កន្លែងទំនេរ ដល់ដៃគូរបស់អ្នកច្រើន ដូច្នេះហើយអ្នកក៏គិតច្រើន ខណៈពេលដែលព្យាយាមធ្វើឲ្យ ទំនាក់ទំនងមើលទៅល្អ។ វាអាចមានភាពតានតឹងច្រើនមែន ប៉ុន្តែជាទូទៅអ្នកជឿជាក់លើដៃគូរបស់អ្នកបំផុត។

រូបតំនាង
រូបតំនាង

៧. Capricorn ♑️ 

អ្នកធ្វើការយ៉ាងលំបាក សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នករកបាន ដូច្នេះវាសមហេតុផលដែលថា អ្នកនឹងមានភាពជាម្ចាស់កម្មសិទ្ធិ និងមានភាពតឹងរ៉ឹងបន្តិច ។

ទោះជាយ៉ាងណាក៏ដោយ បើទោះជាអ្នក ទទួលបានក្តីស្រលាញ់ពីដៃគូរបស់អ្នក តិចជាងដែលអ្នកបានផ្ដល់ឲ្យទៅ ក៏អ្នកអាចទទួលបាន អំពីរឿងនេះ។

អ្នកមានទំនោរនឹងការពារទំនាក់ទំនងរបស់អ្នក យ៉ាងខ្លាំងក្លា ប៉ុន្តែក៏មានទំនោរទុទិដ្ឋិនិយម ចំពោះលទ្ធផលនៃស្នេហារបស់អ្នកផងដែរ ដូច្នេះជារឿយៗ ពេលខ្លះ អ្នកអាចមានការតឹងរឹងច្រើន ទាក់ទងនឹងដៃគូរបស់អ្នក និងរបៀបដែលពួកគេចំណាយពេលវេលារបស់ពួកគេ។ 

ទោះជាយ៉ាងណាក៏ដោយ អ្នកជឿថាចំណុចសំខាន់ នៃទំនាក់ទំនងពឹងផ្អែកលើការជឿទុកចិត្ត និងភាពស្មោះត្រង់ ហើយអ្នកព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជឿជាក់ថាដៃគូរបស់អ្នកនឹងមិនក្បត់អ្នកទេ។ 

៨. Cancer ♋️ 

អ្នកមិនចូលចិត្តធ្វើជាមនុស្សប្រច័ណ្ឌច្រើនទេ ហើយមនុស្សគ្រប់គ្នា ប្រាកដជាដឹងហើយ។ ប៉ុន្តែអ្នកគ្រាន់តែខ្វល់ខ្វាយច្រើនអំពីដៃគូរបស់អ្នក និងទំនាក់ទំនងរបស់អ្នក។ អ្នកការពារខ្លាំង ពីពេលមួយទៅពេលមួយ ហើយជាការពិតណាស់ អ្នកមានធម្មជាតិ ជាមនុស្សដែលមានភាពរំជើបរំជួល ដូច្នេះការគិតច្រើនរបស់អ្នក មិនជួយឲ្យបញ្ហានេះ ប្រសើរឡើងទេ។ 

អ្នកមិនចង់ចេញមក ដូចកំពុងតោងលើដៃគូពេកទេ ប៉ុន្តែអ្នកក៏តស៊ូឥតឈប់ឈរ ក្នុងការគ្រប់គ្រងអារម្មណ៍ប្រច័ណ្ឌរបស់អ្នកណាស់ដែរ។

ទោះជាយ៉ាងណា ចុងបញ្ចប់ វាធ្វើឲ្យអ្នក មានភាពតានតឹងជានិច្ច។

៩. Aries ♈️ 

នៅពេលអ្នក ចូលទៅក្នុងទៅនាក់ទំនងទាំងមូល អ្នកចង់ឲ្យដៃគូរបស់អ្នក យកចិត្តទុកដាក់ មិនបែងចែកច្រើន ហើយឲ្យពួកគេផ្តោតលើអ្នកជានិច្ច (ដូចគ្នាទៅនឹងអ្នកមាន សម្រាប់ពួកគេដែរ)។ 

អ្នកចូលចិត្តគំនិតនៃការយកឈ្នះ និងទទួលបានចំណាប់អារម្មណ៍ ពីដៃគូបស់អ្នក ដូច្នេះប្រសិនបើពេលខ្លះ ពួកគេមើលទៅ សប្បាយនៅកន្លែងផ្សេង ដែលឆ្ងាយពីអ្នក នោះកំដៅក្នុងចិត្តអ្នក នឹងកើនឡើងភ្លាម។

រូបតំនាង
រូបតំនាង

១០. Taurus ♉️ 

អ្នកមានតម្រូវការខ្លាំងសម្រាប់សុវត្ថិភាព និងការលួងលោម ហើយអ្នកមិនលាក់ការពិតនេះ ពីនរណាម្នាក់ដែលអ្នកណាត់ជួបនោះទេ។

ខណៈពេលដែលអ្នកមិនខ្វល់នឹងការជឿជាក់លើដៃគូរបស់អ្នក អ្នកថែមទាំងមានបំណង ចង់គ្រប់គ្រងលើទំនាក់ទំនងមួយនេះផងដែរ។

អ្នកចូលចិត្តរៀបចំផែនការ និងគ្រប់គ្រងពេញមួយជីវិតរបស់អ្នក។ អ្នកព្យាយាមមិនឲ្យហួសហេតុពេកទេ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា ដៃគូរបស់អ្នក មិនធ្វើដូចអ្នកគិតទេ នោះអ្នកនឹងរឹតតែ គ្រប់គ្រងខ្លាំងជាងមុន។ ប្រសិនបើពួកគេចាប់អារម្មណ៍អ្វីផ្សេង ក្រៅពីអ្នក អ្នកអាចនឹងមានការប្រច័ណ្ឌយ៉ាងឆាប់រហ័ស។ 

១១. Leo ♌️ 

នៅពេលអ្នកសម្រេចចិត្តចូលក្នុងទំនាក់ទំនង វាជារឿងធំមួយ ដែលអ្នកចង់ឲ្យអ្នកគ្រប់គ្នាដឹងវា! 

ភាពជាម្ចាស់កម្មសិទ្ធិរបស់អ្នក គឺតិចជាងភាពច្រណែន និងភ្ងប្រច័ណ្ឌ ហើយអ្នក តែងតែគិតអំពី ការបង្ហាញអ្នកគ្រប់គ្នាថា អ្វីជារបស់អ្នក!

អ្នកនឹងបញ្ជាក់យ៉ាងច្បាស់ថា អ្នកកំពុងមានទំនាក់ទំនងស្នេហា ហើយចង់បង្ហាញវាដល់អ្នកដ៏ទៃគ្រប់គ្នា។ 

អ្នកអាចមានការប្រច័ណ្ឌ ប្រសិនបើអ្នកមិនមានអារម្មណ៍ថា អ្នកកំពុងទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ ពីដៃគូរបស់អ្នក។

១២. Scorpio ♏️ 

អ្នកនឹងមិនបដិសេធវាទេថា អ្នកដឹងថាអ្នកមានការប្រច័ណ្ឌខ្លាំង ហើយអ្នកតែងតែបង្ហាញវា។ 

អ្នកមិនបណ្តោយឲ្យទំនាក់ទំនងស្នេហារបស់អ្នក ធ្លាក់ចុះដោយសារតែនរណាម្នាក់ផ្សេងនោះទេ ហើយសូម្បីតែនៅពេលដែលអ្នក ឲ្យនរណាម្នាក់ស្គាល់ដៃគូអ្នកក៏ដោយ អ្នកតែងមានទំនោរ ក្នុងការភ័យខ្លាចថា ដៃគូរបស់អ្នកនឹងក្បត់អ្នក។ 

ខណៈពេលដែលអ្នក មិនចូលចិត្តឲ្យគេគ្រប់គ្រង តែអ្នកតែងចង់មានភាពជាម្ចាស់ លើដៃគូរបស់អ្នក និងទំនាក់ទំនងស្នេហារបស់អ្នក។ 

នៅក្នុងគំនិតរបស់អ្នក ពួកគេទាំងអស់ គឺជាកម្មសិទ្ធរបស់អ្នក។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T