ស្រលាញ់គ្នាណាស់ គូស្នេហ៍ នាយចឺម យកចិត្តទុកដាក់តាំងពីជូតស្បែកជើងឲ្យទៀត (មានវីដេអូ)

//s9.kh1.co/1f/1fb945b470e7c2090bba5d69e30f81b7f4f7099c.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ស្រលាញ់គ្នាពេលខ្លីមែន តែ គូស្នេហ៍នាយចឺម យកចិត្តទុកដាក់ លោកខ្លាំងដល់ថ្នាក់នេះ។

ភ្នំពេញ៖ ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាង នាយចឺម និងអ្នកមេម៉ាយកូនមួយ សេង សុឃីម កាន់តែស៊ីជម្រៅ ចំណងស្នេហ៍កាន់តែស្អិតរមួតទៅណាមកណា បណ្តើរគ្នាពេញមុខពេញមាត់យ៉ាងត្រសង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏តែងតែបង្ហាញនូវសកម្មភាពជាមួយគ្នាជាហូរហែ មិនថាចូលរួមកម្មវិធី ឬមានការងារអ្វីនោះទេ គឺតែងតែលេចវត្តមានទាំងគូតែម្ដង។ លើសពីនេះទៅទៀត បើទោះបីជាទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ នាយចឺម និងគូស្នេហ៍ពិតជាស្រលាញ់មើលថែ និងយកចិត្តទុកគ្នាខ្លាំងមែនទែន។

ជាក់ស្ដែង ដូចក្នុងវីដេអូឃ្លីបដែលគូស្នេហ៍ នាយចឺម ទើបតែបង្ហោះប៉ុន្មាននាទីមុននេះអញ្ចឹង គឹបានបង្ហាញនូវសកម្មភាពប្រៀបដូចជាភរិយាទៅហើយ គឺនាងបានអង្គុយជូតស្បែកជើងឲ្យមិត្តប្រុសថែមទាំងពាក់ស្បែកជើងឲ្យ ដោយមិនប្រកាន់ខ្លួនទាល់តែសោះ។ ជាមួយគ្នានេះ ក្រោយឃើញបែបនេះ ហ្វេនៗពិតជារំភើបនឹងគូស្នេហ៍មួយគូនេះខ្លាំងមែនទែន ដែលចេះយកចិត្តទុកដាក់គ្នាខ្លាំងបែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មិត្តស្រី នាយចឺម
មិត្តស្រី នាយចឺម
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម
Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/6b/6b84ba291704a6d4ccea6685eebe2438ab97c9e2.jpg

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា

 ២១-កុម្ភៈ-២០២៥ 
 ១១ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T