កម្សាន្ត៖ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមបាន កំពុងតែផ្ទុះវីដេអូមួយពង្វក់អារម្មណ៍មហាជនមួយចំនួនឲ្យជឿងប់ អំពីល្អាងភ្នំមួយ ដែលត្រូវបានគេជឿថា មានសត្វនាគរស់នៅ។ ជាពិសេស វីដេអូល្អាងមួយនេះ វាយលុកពេញបណ្ដាញអ៉ិនធើណែតមិនថា Tiktok ឬ ហ្វេសប៊ុកនោះទេ ដែលធ្វើឲ្យមនុស្សជាច្រើនមានការងើយឆ្ងល់ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើន មានការយល់ច្រឡំទីកន្លែងពិតប្រាកដរបស់ល្អាងមួយនេះផងដែរ ដែលល្អាងពិតប្រាកដនោះមានឈ្មោះថា Tong Tian Luo មានទីតាំងស្ថិតនៅភាគខាងនៃខេត្ត ហ្គងទុង ប្រទេសចិន វាជាល្អាងធម្មជាតិ កើតឡើងពីការបាក់ស្រុតនៃសណ្ឋានដី ដោយសារទឹកភ្លៀងហូរច្រោះ។
ល្អាងនេះមានទំហំមាត់ផ្នែកខាងលើប្រវែង៧៣ម៉ែត្រ ទំហំលំហខាងក្រោមប្រមាណ១៤០ម៉ែត្រ និងមានជម្រៅ ជាង៩០ម៉ែត្រ។ ល្អាងនេះក៏មិនមែនជាល្អាងអាថ៌កំបាំងអ្វីនោះទេ នៅទីនេះត្រូវបានគេស្គាល់ថា ជាឧទ្យានព្រៃឈើធម្មជាតិ Tongtianluo ដែលត្រូវបានគេបើកអោយភ្ញៀវទេសចរណ៍ អ្នកផ្សងព្រេងចូលមកទស្សនាបាន។
ចំណែកឯ ល្អាងដែលគេយល់ច្រឡំដោយយោងតាម គណនីហ្វេសប៊ុកមួយ បានទម្លាយអំពីប្រភពពិតឲ្យដឹងថា ល្អាងមួយនេះ ស្ថិតនៅក្នុង ប្រទេសវៀតណាម ហើយវាមានឈ្មោះថា Hang Son Doong។ វាជាល្អាងដែលមានទំហំធំបំផុតនៅលើពិភពលោក ដែលមានអាយុកាលប្រមាណជា ៤៥០លានឆ្នាំហើយ។
រីឯល្អាងឬរូបភ្នំមួយនេះ វាមានទំហំដល់ទៅ ៥គីឡូម៉ែត្រ នៃផ្ទៃទាំងមូល និងមានជម្រៅរហូតទៅដល់ ២០០ម៉ែត្រឯណ្ណោះ ។ ចំណែកឯ ទេសភាពពិតប្រាកដនៅទីនោះវិញ មានសម្រស់ធម្មជាតិស្អាត ទាក់ទាញ គួរឲ្យចង់ទៅទស្សនាជាខ្លាំង។
គួរបញ្ជាក់ផងដែរថា នៅក្នុងល្អាងនេះ គឺជាកន្លែងទេសចរណ៍មួយដ៏ពេញនិយមរបស់ភ្ញៀវបរទេស ហើយនៅក្នុងរូងល្អាងនេះ ក៏មានកន្លែងទស្សនាកម្សាន្តផងដែរ។ ចំណែកឯ រឿងនាគរាជនោះវិញ មិនមានប្រវត្តិសត្វនាគរស់នៅ ដូចជា សម្ដីរបស់ជនដែលចេះតែនិយាយ បំភ្លីការពិត ទាំងដែលមិនដឹងប្រភពច្បាស់លាស់ ដែលបង្កឲ្យមានពាក្យចចាមអារាមជំនឿឥតគិតជាមុន៕
ប្រភព៖ Nov Heang - នៅ ហៀង