ភ្នំពេញ៖ ដូចដែលអតិថិជនទាំងអស់គ្នាធ្លាប់បានដឹង បានស្គាល់រួចមកហើយកាលពីប្រមាណ 2ឆ្នាំមុនដែលក្រុមហ៊ុន GPX បាននាំចូលម៉ូតូលក្ខណៈគ្រួសារគឺ GPX POPz 125cc ឃើញថាទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អតិថិជនរបស់យើងរហូតអស់ពីស្តុករបស់ក្រុមហ៊ុនតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥលូវនេះអ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺក្រុមហ៊ុន GPX បានធ្វើការ update នូវម៉ូតូ GPX POPz ដើម្បីបំពេញតម្រូវការមិត្តយុវវ័យ ក៍ដូចជាអតិថិជនដែលកំពុងទន្ទឹងរងចាំម៉ូតូ POPz នេះដែលបានអស់ស្តុករយៈពេលច្រើនខែមកហើយ នោះគឺ GPX POPz110cc។ GPX POPz110cc នេះពិតជាសាកសមមែនទែនសម្រាប់អតិថិជនដែលកំពុងត្រូវការម៉ូតូបែបលក្ខណៈគ្រួសារនិង ជាពិសេសទៅទៀតនោះ GPX POPz110cc មានចំណុះធុងសាំងរហូតដល់ 4លីត្រឯណោះហើយមានប្រើប្រាស់ប្រព័ន្ធប៊ិច FI ដែលជួយសន្សំសំចៃប្រេងជាងម៉ូតូធម្មតា។
ម៉ូឌែល POPz110cc មាន 5 ពណ៌សម្រាប់ជ្រើសរើស ពណ៌បៃតងចាស់, ពណ៌ទឹកក្រូច, ពណ៌ខ្មៅ, ពណ៌ក្រហម និងពណ៌ទឺកប្រាក់ជាស្តាយបែប Classic ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $1xxx ជាងតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ១ ជាផលិតផលថៃក្នុងស្រុកដែលមានតំណាងចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 7 ប្រទេសជា ដៃគូសហការមានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។ គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ប្រសិនបើអ្នកកំពុងតែចង់ផ្លាស់ប្តូររបត់ជីវិតថ្មី និង ទាន់សម័យ៕