រាជធានីភ្នំពេញខែតុលា ឆ្នាំ 2023៖ ម៉ាកយីហោ Coach បានធ្វើការបង្ហាញយុទ្ធនាការ “Wear Your Shine” ដែលមានវត្តមាន កញ្ញា Dove Cameron លោក Lil Buck កញ្ញា Youngji Lee និងកញ្ញា Yanfei Song និងបានណែនាំខូលិកសិន Coach Shine ដែលនាំមកជូននូវផលិតផលដែលមានលក្ខណៈ metallic ចែងចាំង និង ទាក់ទាញ ដូចជា កាបូប សម្លៀកបំពាក់ និងគ្រឿងលម្អរផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំពូកថ្មីនៃដំណើរ Courage to Be Real (ភាពក្លាហានក្នុងការរក្សាចរិកលក្ខណៈពិតមិនប្រឌិត)របស់ Coach ដែលមានការផ្តោតលើការបំផុសគំនិតទស្សនិកជនឲ្យបង្ហាញចរិកពិតប្រាកដរបស់ខ្លួនឯង មានឈ្មោះថា “Wear Your Shine” ត្រូវបានយក fashion ជាឧបករណ៍ដែលមិនត្រឹមតែសម្រាប់បញ្ចេញមតិផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការពង្រឹងអំណាចផ្ទាល់ខ្លួនផងដែរ។ ដឹកនាំដោយ លោក Lope Serrano និងថតរូបដោយ លោក Joshua Woods ជាមួយនឹងក្បាច់រាំដោយ អ្នកនាង Emma Portner យុទ្ធនាការនេះគឺជាអនុស្សរណៈ ជម្រុញឲ្យយើងហ៊ានឈ្នះលើការមិនទុកចិត្តលើសមត្តិភាពខ្លួនឯង ដើម្បីឲ្យខ្លួនលេចធ្លោលើសពីអ្នកដទៃទាំងក្នុងវិស័យ fashion និងត្រីវិស័យជីវិតរបស់យើង។ លើសពីនេះ យុទ្ធនាការនេះក៏ត្រូវបាននាំមកជាខ្សែភាពយន្តជាច្រើន ដោយតួអង្គនីមួយៗក្នុងនោះប្រឈមមុខនឹងបុគ្គលម្នាក់ដែលមានរូបរាងដូចខ្លួនគេ តំណាងពីការរិះគន់ និងមិនទុកចិត្តលើខ្លួនឯង។ ការប្រឈមមុខនេះត្រូវបានសម្តែងឡើងជាមួយនឹងខូលិកសិន Coach Shine ក្នុងការប្រយុទ្ធគ្នាតាមរយៈការរាំដ៏សប្បាយរីករាយ និងទាក់ទាញ ហើយបញ្ចប់ក្នុងសភាពត្រៀមខ្លួនរួចស្រាប់ ដើម្បីឈានចេញ បញ្ចេញពន្លឺ។
ខ្សែភាពយន្ត "Wear Your Shine" បានណែនាំសមាជិកថ្មីៗរបស់ Coach Family ដែលពួកគេឆ្លុះបញ្ចាំងនូវបេសកកម្មរបស់ Coach ក្នុងការជម្រុញឲ្យអនុស្សរណៈ “Courage to Be Real” របស់ពួកគេឲ្យក្លាយជាការពិតជុំវិញពិភពលោក តាមរយៈរឿងរ៉ាវដទៃទៀតរបស់បុគ្គលនីមួយៗ ដែលតំណាងឱ្យមនុស្សជំនាន់បច្ចុប្បន្ន។ លើសពីនេះ យុទ្ធនាការនេះមានការបង្ហាញនូវទូតសុច្ឆន្ទៈរបស់ Coach កញ្ញា Jennifer Lopez នៅក្នុងខ្សែភាពយន្ត ដែលបង្ហាញពីការប្រឈមមុខនឹងសំឡេងរិះគន់ដែលនាងមានចំពោះខ្លួនឯង និងការរាំដ៏រស់រវើក ឆ្លុះបញ្ចាំងពីឋានៈរបស់នាងជារូបតំណាងមួយរូប ដែលបានជម្រុញឲ្យអ្នកដទៃរស់នៅក្នុងជីវិតដែលគ្មានភាពស្តាយក្រោយ។
ក្នុងកម្មវិធីបង្ហាញម៉ូតរដូវកាល Fall 2023 របស់ Coach និងក្នុងចក្ខុវិស័យនៃការកែច្នៃកេរដំណែរសម្រាប់អ្នកជំនាន់ថ្មី របស់ Creative Director លោក Stuart Vevers ខូលិកសិន Coach Shine នេះនាំមកនូវកាបូប Tabby និងរូបរាង Penn ថ្មីក្នុងពណ៌ metallic និងម៉ូតស្បែក patent leather ហើយកាបូបរាងដ៏កត់សម្គាល់ “The Coach Shapes” ដែលមានរូបរាងនិងពណ៌ដ៏ស្រស់បំព្រង ជាមួយនឹងសម្លៀកបំពាក់ និងស្បែកជើងធ្វើពីរោមសត្វពណ៌ metallic ។
លោក Vevers បានពោលថា “ខូលិកសិនរដូវកាល Fall របស់យើង ត្រូវបានបំផុសគំនិតដោយអាកប្បកិរិយារបស់មនុស្សជំនាន់ថ្មី រួមជាមួយនឹងគំនិតដែលពួកយើងជឿថា កេរដំណែលរបស់យើងអាចក្លាយជាមូលដ្ឋានគ្រឹះជម្រុញឲ្យបុគ្គលនីមួយៗហ៊ានបញ្ចេញមតិផ្ទាល់ខ្លួន។” លោកបានបន្តថា “ពួកយើងបានចាប់ផ្តើមជាមួយនឹងគ្រប់លក្ខណៈសម្គាល់របស់យើង រួចបញ្ចូលនូវរូបរាង ពណ៌ និងភាពជាយុវវ័យ ដើម្បីបង្កើតរចនាប័ត្នថ្មីៗ ដែលអាចបំផុសអារម្មណ៍ប្តេជ្ញា។ 'Wear Your Shine' នាំមកនូវស្មារតីនៃខូលិកសិនយើង ក៏ដូចជាជំនឿរបស់យើងថា fashion អាចក្លាយជាមធ្យោបាយសម្រាប់យើងគ្រប់រូបបង្ហាញពីអត្តចារិករបស់ខ្លួន។”
ប្រធានផ្នែកទីផ្សារពិភពលោក និងប្រធានទ្វីបអាមេរិកខាងជើង របស់ Coach លោក Sandeep Seth បានពោលថា “ខ្លឹមសារនៃយុទ្ធនាការរដូវកាល Fall ត្រូវបានផ្អែកលើការយល់ដឹងនិងសង្កេតឃើញរបស់យើង ចំពោះអ្នកប្រើប្រាស់ជំនាន់ថ្មី Generation Z ដែលពួកគេជារឿយៗមិនអាចបញ្ចេញអត្តចារិកនិងយោបល់ផ្ទាល់ខ្លួនបានដោយសារសំឡេងខាងក្នុងតែងតែរារាំងខ្លួនឯង។" លោកក៏បានបន្តទៅទៀតថា “យុទ្ធនាការនេះមិនគ្រាន់តែតំណាងឲ្យការបន្តដំណើររបស់យើង ក្នុងការបង្កើតមនោសញ្ចេតនាជាមួយអ្នកប្រើប្រាស់ តាមរយៈរឿងរ៉ាវដែលទាក់ទងជាមួយពួកគាត់យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើឲ្យ Coach ក្លាយជាវេទិកាសម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួន និងតម្លៃផ្សេងៗដែលពួកគាត់យកចិត្តទុកដាក់។ ‘Wear Your Shine’ គឺជាជំពូកបន្ទាប់នៃបេសកកម្មរបស់យើង ដើម្បីជម្រុញឲ្យគ្រប់អតិថិជនស្វែងរកភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។”
Coach បាននាំមកជូនយុទ្ធនាការនេះនៅកម្មវិធីគម្រប់ខួប 3ឆ្នាំ នៅហាង Coach សាខាផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ នៅថ្ងៃទី 7 ខែតុលា វេលាម៉ោង 2 – 7 រសៀល។ កម្មវិធីដ៏ពិសេសនេះបានផ្តល់ជូនដល់អតិថិជននូវឱកាសទទួលបានគំនូរផ្ទាល់ខ្លួន ដែលគូរដោយវិចិត្រករអន្តរជាតិ កញ្ញា Vivian Lee ។
“Wear Your Shine” ជាយុទ្ធការផ្អែកលើ Expressive Luxury របស់ Coach បន្ទាប់ពីយុទ្ធនាការ “In My Tabby” និង “Courage to Be Real” ដែលមានចក្ខុវិស័យនៃភាពប្រណីតផ្តោតលើការបញ្ចេញមតិផ្ទាល់ខ្លួន ដូចដែលបានកំណត់ដោយមនុស្សជំនាន់ថ្មី។
ស្វែកបន្ថែមពីយុទ្ធនាការនៅទីនេះ។
ជាវទំនិញខូលិកសិន Shine របស់ Coach នៅទីនេះ។
ក្រេឌីតខ្សែភាពយន្ត និងការថត៖
ដឹកនាំដោយ៖ Lope Serrano
ថតដោយ៖ Joshua Woods
រៀបចំប្លង់ថតដោយ៖ Christian Stone
អ្នករចនាម៉ូដ៖ Gabriella Karefa-Johnson
កាយវិការដឹកនាំដោយ៖ Emma Portner
សក់៖ Jacob Rozenburg (Dove Cameron), Owen Gould (Youngji), Taurus Jerome (Lil Buck), April Schuller (Song Yanfei)
ការតុបតែងមុខ៖ Kale Teter (Dove Cameron), Holly Silius (Youngji និង Lil Buck), Maha Mimo (Song Yanfei)
ក្រចក៖ Mel Lolli (Dove Cameron), Ronna Jones (Youngji និង Song Yanfei)
រៀបចំដោយ៖ APE_CC
យុទ្ធសាស្ត្រច្នៃប្រឌិត៖ Mandai Loop
អំពី COACH
Coach គឺជាក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ បើកដំណើរការដំបូងនៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ 1941។ ដោយមានការបំផុសគំនិតដោយចក្ខុវិស័យរបស់នាយកច្នៃប្រឌិត (Creative Director) លោក Stuart Vevers និងស្មារតីដ៏មិនរើសអើង និងក្លាហានរបស់ស្រុកកំណើតរបស់ខ្លួន ម៉ាកយីហោនេះបង្កើតផលិតផលដ៏ស្រស់ស្អាត រចនាឡើងសម្រាប់ការប្រើប្រាស់យូរអង្វែង—ដើម្បីឲ្យអ្នក ក្លាយជាបុគ្គលរបស់ខ្លួនអ្នក។
Coach គឺជាម៉ាកយីហោរបស់ Tapestry, Inc. ។ Tapestry ត្រូវបានចុះឈ្មោះជាសាធារណៈ នៅក្នុង New York Stock Exchange ក្រោម TPR ៕
ក្រេឌីត Editorial ៖ COACH
បណ្តាញសង្គម៖ @Coach; #CoachNY, #WearYourShine, #CourageToBeReal
ទំនាក់ទំនងសម្រាប់ការផ្សព្វផ្សាយ៖
Nargiza Bezrukova
(855) 69 256 777