ខូលិកសិន Fall 2023 របស់ CHARLES & KEITH គឺជាការពណ៌នាពីកំណែទម្រង់​សម័យ​ទំនើប ដោយមានកញ្ញា Han So Hee ជាមួយនឹង CHARLES & KEITH Petra ជាប្រធានបទសំខាន់!

//s9.kh1.co/2e/2e25952119e72234bdf367ded8fbdc03c3a4d792.jpg
សង្គម

 ២២-កក្កដា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ខូលិកសិន Fall 2023 របស់ CHARLES & KEITH គឺជាសំបុត្រអញ្ជើញទៅដល់អ្នកទាំងអស់គ្នាឲ្យកំណត់ព្រំដែនផ្ទាល់ខ្លួនសារជាថ្មី។

រាជធានីភ្នំពេញ៖ ខូលិកសិន Fall 2023 របស់ CHARLES & KEITH គឺជាសំបុត្រអញ្ជើញទៅដល់អ្នកទាំងអស់គ្នាឲ្យកំណត់ព្រំដែនផ្ទាល់ខ្លួនសារជាថ្មី៖ ការអបអរសារទរពីដំណើរបន្តស្វែងរកសេរីភាពនៃការបញ្ចេញមតិផ្ទាល់ខ្លួន ដោយទាញយកសម្លៀកបំពាក់ជាចំណុចកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=520,q=100/a0/a04e4145bd11d97cbcc34599b7fc3a494b0ceb10.png

ដោយយោងតាមរូបចម្លាក់ដែលមានក្បាច់ minimal និង monolithic របស់លោក Constantin Brancusi ម៉ូតលម្អិតដ៏សំខាន់នៅក្នុងស៊េរី Pixie របស់រដូវកាលនេះគឺផ្តោតទៅលើភាពសមញ្ញ។ ស្បែកជើងកែងក្រាស់ Platform heels ត្រូវបាននាំមកជា 3 ម៉ូតដូចជា ស្បែកជើងកវែងត្រឹមកជើង (ankle boots) ស្បែកជើងកែងក្បាច់ (sculptural heel mules) និងស្បែកជើងកែង Mary-Jane ។ ម៉ូតទាំងបីនេះមានការចនាឡើងទៅតាមរាងធម្មជាតិរបស់ប្រអប់ជើង រួមបន្ថែមជាមួយនឹងបាតនិងកែងក្រាស់ៗ ដើម្បីបន្ថែមភាពជឿជាក់ និងបង្ហាញវត្តមានរបស់ខ្លួនដល់អ្នកដទៃ។ ដើម្បីបង្កើតរូបរាងដ៏មាំមួននិងម៉ត់ចត់ ផ្នែកខាងលើនៃស្បែកជើងទាំងនេះត្រូវបានរចនាឡើងជាមួយនឹងវិធីសាស្រ្តដ៏ជាក់លាក់ ដោយដកចេញម៉ូតលម្អិត ថ្នេរដេរ និងការតុបតែងផ្សេងៗ រួចមានគ្របដណ្តប់យ៉ាងពេញលេញលើផ្នែកកែងនិងបាតស្បែកជើង។ ម៉ូតស្បែកជើងកវែងត្រឹមកជើង (ankle boots)  និងស្បែកជើងឃ្លប់ derby មានបាតខាងក្រៅលយចេញមកគ្របដណ្តប់ពាក់កណ្តាលស្បែកជើងពីលើ – ប្រៀបដូចទៅនឹងការបោះជំហានចូលទៅដែនដីនិងបទពិសោធន៍ថ្មី – គំនិតនៃការកើតឡើងសារជាថ្មី និងចាប់ផ្តើមលើផ្ទាំងក្រដាសស ត្រូវបានរួមបញ្ចូលទៅក្នុងផ្ទៃខាងក្រៅរបស់ស្បែកជើងទាំងប្រាំម៉ូត ជាដំណក់ទឹកដ៏ស្រទន់។

ម៉ូតកាបូបក៏បានប្រើវិធីសាស្រ្តដ៏ជាក់លាក់ និងលេចធ្លោដូចគ្នាផងដែរ។ កាបូប Petra ស្ពាយស្មាម៉ូតកោង (Petra Curved Shoulder Bag) នឹងធ្វើការត្រឡប់មកវិញសម្រាប់រដូវ Fall ជាមួយនឹងគន្លឹះបិទម៉ូតជ្រុង ដើម្បីបន្ថែមនូវភាពទាន់សម័យ។ ដោយមានការបង្ហាញក្នុងបណ្តុំពណ៌ដ៏ចម្រុះ និងសាកសមជាមួយនឹងស្បែកជើង Pixie ទំនិញទាំងពីរនេះត្រូវបានប្រើរួមគ្នានៅក្នុងយុទ្ធនាការដែលដឹកនាំដោយកញ្ញា Han So Hee ធ្វើឲ្យពួកគេក្លាយជាដៃគូម៉ូដដ៏សំខាន់សម្រាប់រដូវកាលនេះ។ តារាសម្តែងកញ្ញា Han So Hee ដែលត្រូវបានឃើញបំពាក់កាបូប Petra ច្រើន​ដងនិងនៅតាម​បណ្ដាញ​សង្គមរបស់នាង បាន​រៀបរាប់​ពី​​មនោសញ្ចេតនារបស់​នាង​ចំពោះ​ការ​រចនា​នេះថា “ខ្ញុំ​ចូល​ចិត្ត​កាបូប Petra ដោយសារ​វា​បង្កប់​នូវ​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំ – ក្លាហាន និងឡូយ” ។ ក្តីស្រលាញ់របស់នាងត្រូវបានឃើញកាន់តែច្បាស់ទៀតនៅក្នុងយុទ្ធនាការរដូវកាលចុងក្រោយបង្អស់ ដែលសម្រស់ដ៏កត់សម្គាល់របស់នាង និង Petra បានលេចឡើង នៅពេលថតរួមគ្នាជាមួយនឹងផ្ទៃខាងក្រោយពណ៌ minimal ។

https://s9.kh1.co/__image/w=650,h=407,q=100/3e/3ef1fa52c6c1342540180ddf93f2e997a6f8363d.jpg

ស្ទើរតែជាស្នាដៃសិល្បៈមួយដោយខ្លួនឯង កាបូបព្រះច័ន្ទដៃកាន់ខាងលើ (Sculptural Top Handle Moon Bag) មានលក្ខណៈហាក់ដូចជាត្រូវបានបង្កើតឡើងជាទម្រង់ឯកវចនៈ ទំហំតូច ប៉ុន្តែខាងក្នុងបើកបង្ហាញផ្នែកផ្ទុកដ៏ធំទូលាយគួរឲ្យភ្ញាក់ផ្អើល។ កាបូប Koa ត្រូវបានណែនាំម្តងទៀតឡើងវិញជាមួយនឹងដៃកាន់ពីលើបែប East-West និងរូបរាងទន់ភ្លន់ រាងមូលជាងមុន។ គន្លឹះជ្រុងរបស់ម៉ូតនេះនាំមកអារម្មណ៍ប្លែក និងបង្កើតភាពផ្ទុយគ្នា បន្ថែមភាពថ្លៃថ្នូរទៅលើម៉ូតសាមញ្ញរបស់កាបូប។

ខូលិកសិន យុទ្ធនាការ Fall 2023 របស់ CHARLES & KEITH នេះនឹងមាននៅតាមគ្រប់សាខាទូទាំងពិភពលោក និងនៅតាម www.charleskeith.com ពីខែសីហា ឆ្នាំ២០២៣ តទៅ។

សម្រាប់ទំនាក់ទំនងផ្សព្វផ្សាយ 

CHARLES & KEITH Global Press Office 

លេខទំនាក់ទំនង៖ (65) 6590 7700 

អ៊ីមែល៖ [email protected] 

អំពី CHARLES & KEITH 

Fashion label CHARLES & KEITH ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 ដោយមានបំណាងក្នុងការសាងម៉ាកយីហោលំដាប់ថ្នាក់អន្តរជាតិ ដែលអាចពឹងផ្អែកលើខ្លួនឯងបាន និងផ្តល់ថាមពល ផ្តល់ទំនុកចិត្តដល់ស្ត្រីគ្រប់រូប។ ពីហាងលក់ស្បែកជើងតែមួយក្នុងទៅក្រុងសិង្ហបុរី រហូតដល់ក្លាយជាបណ្តាញអន្តរជាតិមួយដែលផ្តល់នូវបទពិសោធន៍យ៉ាងស្វាហាប់នៅតាមសាខាហាងនិងតាមអនឡាញ CHARLES & KEITH តែងតែទុកអតិថិជនជាមុន ហើយប៉ងឲ្យក្លាយជាម៉ាកយីហោដែលគ្រប់គ្នាប្រាថ្នាចង់បាន និងនៅតែអាចទទួលបាន។ ម៉ាកនេះបង្កើតនូវខូលិកសិនផ្សេងៗ ដែលមានស្បែកជើង កាបូប វ៉ែនតា គ្រឿងអង្ការ និងគ្រឿងតុបតែងសម្លៀកបំពាក់ ដែលជួយជំរិញឲ្យស្រ្តីគ្រប់រូបបញ្ចេញអត្តចរិកផ្ទាល់ខ្លួន។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T