កប់ណាស់! ភ្នំខ្នងផ្សារ ពេលនេះមានបន្ទប់ទឹកស្អាតហើយ មិនពិបាកជីកដីដូចមុនទេ (មានវីដេអូ)

//s9.kh1.co/2d/2d4a332600ce142063bffcf102d1cf51f8010ba7.jpg
សង្គម

 ២២-កុម្ភៈ-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទប់ទឹកស្អាត នៅលើភ្នំខ្នងផ្សារ ចេញជារូបរាងហើយ ដូច្នេះអ្នកដែលមានលម្ហែកាយនៅរមណីយដ្ឋាននេះ មិនពិបាកបន្ទោរបង់ដូចមុនទៀតទេ។

កំពង់ស្ពឺ៖ ប្រមាណជាប៉ុន្មានឆ្នាំមកនេះ រមនីយដ្ឋានភ្នំខ្នងផ្សារ បានទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរមិនថាជាតិ និងអន្តរជាតិ ដោយទីតាំងនេះទើបនឹងរកឃើញ ដូច្នេះចំពោះការរៀបចំគឺមិនទាន់មានរៀបរយ ដូចទីតាំងរមណីយដ្ឋានដទៃទៀតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ភ្ញៀវទេសចរ ដែលបានមកលេងភ្នំខ្នងផ្សារ តែងតែជួបបញ្ហាមួយចំនួនដូចជា គ្មានបន្ទប់ទឹក ពិបាកធ្វើដំណើរឡើងភ្នំ(ផ្លូវមិនទាន់ធ្វើស្អាត) មិនមានធុងសម្រាម ដែលបញ្ហាទាំងនេះ តែងតែអ្នកដំណើរតែងតែរអ៊ូជាញឹកញ៉ាប់នៅក្នុងបណ្តាញសង្គម ក្រោយពីបានមកលម្ហែកាយនៅទីនេះរួចមក។

ដោយឡែក យោងតាមវីដេអូមួយ បង្ហោះដោយគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះថា G.vit បានបង្ហាញពីបន្ទប់ទឹកស្អាត នៅលើភ្នំខ្នងផ្សារ ដោយលើកនេះ អ្នកដំណើរមិនពិបាកជីកដី ឬបន្ទោបង់នៅកន្លៀតស្មៅ ពាសវាលពាសកាលទៀតនោះទេ។

ប្រភព៖ G-VIT

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាព បុរសម្នាក់ដែលបង្ហាញបន្ទប់ទឹកស្អាត ភ្នំខ្នងផ្សារ

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T