ពេលណាបានចប់? មន្ទីរពិសោធន៍នៅជប៉ុន «អូមីក្រុងប្រភេទ BA.2 ឆ្លងលឿនរហ័ស និងធ្ងន់ធ្ងរជាង អូមីក្រុងឆ្ងាយណាស់»

//s9.kh1.co/bc/bc027c28272681844416eeed06b00c1f67aa754d.png
សង្គម

 ២៣-កុម្ភៈ-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ពេលនេះដឹងច្បាស់ហើយ! តាមមន្ទីរពិសោធន៍នៅជប៉ុន៖ វីរុសអូមីក្រុងប្រភេទ BA.2 ឆ្លងលឿនរហ័ស និងធ្ងន់ធ្ងរជាងអូមីក្រុងធម្មតាឆ្ងាយណាស់​

អន្តរជាតិ៖ ខណៈដែលមនុស្សជាច្រើន រំពឹងថា នឹងត្រៀមចាយជីវិt ក្នុងសភាពគ្មានការរឹតត្បិត បែរជាពេលនេះ វីរុសបម្លែងខ្លួនថ្មីអូមីក្រុងរង ប្រភេទ BA.2 ត្រូវបានគេរកឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការពិសោធន៍មន្ទីរពិសោធន៍ក្នុងប្រទេសជប៉ុន វីរុសអូមីក្រុង ប្រភេទ BA.2 នេះអាចរីករាលដាលលឿនជាង អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងអាចទប់ទល់នឹងសមត្ថភាពមួយចំនួនដែលយើងមានឥឡូវនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ។

លោកស្រី វេជ្ជបណ្ឌិត Margaret Harris បាននិយាយថា៖ យើងកំពុងតាមដានមើលវីរុសអូមីក្រុងប្រភេទ BA.2 នេះ ព្រោះវាកំពុងបង្ហាញពីកម្រិតនៃការចម្លង។ វីរុសរងប្រភេទ BA-2 ត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន ៤៧ និងប្រទេសចំនួន៧៤ ដែលបានក្លាយជាប្រភេទមេរោគលេចធ្លោនៅក្នុងប្រទេសចំនួន ១០។

លោកស្រីវេជ្ជបណ្ឌិត Harris បាននិយាយថា៖ «យើងពិតជាមិនចង់ឱ្យមេរោគប្រភេទ BA.2 នេះ រីករាលដាលដូចដែលយើងមិនចង់ឱ្យអូមីក្រុងដើម រាតត្បាតដូចពេលនេះដែរ»។

ក្នុងនោះ លោកស្រី បានបន្ថែមថា៖ «យើងពិតជាចង់ឱ្យប្រទេសនានាបង្កើនការចាក់វ៉ាក់សាំងដើម្បីយកឈ្នះលើមេរោគទាំងអស់នេះ»។

ជាមួយគ្នានេះ ការសិក្សាបានរកឃើញថា មេរោគអូមីក្រុងប្រភេទរង BA-2 ហាក់ដូចជាគេចផុតពីភាពស៊ាំដែលបង្កើតដោយវ៉ាក់សាំង ប៉ុន្តែអ្នកជំនាញសុខភាពនិយាយថា វ៉ាក់សាំងជំរុញ នឹងស្តារការពារឡើងវិញ៕

រូបភាព
រូបភាព

ប្រភព៖ wkow

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T