សំណង់សតវត្សរ៍ទី១៨ របស់អង់គ្លេស ដាក់លក់តម្លៃខ្ទង់លានដុល្លារ ហើយខាងក្នុងវិញ ស្អាតញាក់

//s9.kh1.co/aa/aa92371e53a4b76d6538df0c92872b29660ba36e.jpg
សង្គម

 ០២-មីនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

សំណង់បុរាណសតវត្សរ៍ទី១៨មួយកន្លែង ដែលពីមុនជារោងម៉ាស៊ីនខ្យល់ និងក្រោយមកប្ដូរទៅជាប៉មទឹកវិញ នាអំឡុងឆ្នាំ១៨៨៥ ហើយឥឡូវនេះ បានបំប្លែងជាផ្ទះគ្រួសារដ៏អស្ចារ្យមួយ បន្ទាប់ពីការរៀបចំឡើងថ្មីចំពោះផ្នែកខាងក្នុង។

អង់គ្លេស៖ សំណង់បុរាណសតវត្សរ៍ទី១៨មួយកន្លែង នៅទីក្រុង Coventry នៃប្រទេសអង់គ្លេស ដែលកាលពីមុនជារោងម៉ាស៊ីនខ្យល់ និងក្រោយមកប្ដូរទៅជាប៉មទឹកវិញ នាអំឡុងឆ្នាំ១៨៨៥ ហើយឥឡូវនេះ បានបំប្លែងជាផ្ទះគ្រួសារដ៏អស្ចារ្យមួយខ្នង បន្ទាប់ពីការរៀបចំឡើងថ្មីចំពោះផ្នែកខាងក្នុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សំណង់នេះបានស្ថិតក្នុងចំណោមទេសភាពជនបទ និងទេសភាពដ៏ស្រស់ត្រកាល ជាមួយនឹងកម្ពស់ប្រាំជាន់ ដែលប្រាកដជានឹងទាក់ទាញភ្នែកអ្នកមានបំណងចង់ទិញ ឲ្យកាន់តែចង់បានមកជាកម្មសិទ្ធរបស់ខ្លួន។ ហើយវាមានបន្ទប់ទឹកចំនួនពីរ បន្ទប់គេងចំនួនបួន ផ្ទះបាយរាងជារង្វង់ បន្ទប់ទទួលភ្ញៀវ និងរានហាលសម្រាប់អង្គុយលំហែកាយខាងក្រៅផ្ទះជាដើម ខណៈគ្រឿងសង្ហារឹមសុទ្ធសឹងតែប្រណិត និងទីធ្លាផ្ទាល់ដី អាចចតរថយន្ដបានរហូតដល់ទៅប្រាំមួយគ្រឿងឯណោះ។

យ៉ាងណាមិញ វាត្រូវបានដាក់លក់នៅលើទីផ្សារអចលនទ្រព្យក្នុងតម្លៃចំនួន១.២៥លានផោន (ប្រមាណ១,៦៦៦,០០០ដុល្លារអាមេរិក)៕

ប្រភព: The Sun

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T