ក្តៅៗ កម្ពុជារកឃើញជំងឺផ្តា.សា.យបក្សី លើ....

//s9.kh1.co/11/11365768491130f16f8a1f99d528fe9d679eeba7.jpg
សង្គម

 ១១-មីនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន ថ្ងៃនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC ប្រកាសថាកម្ពុជារកឃើញជំងឺផ្តាសាយបក្សីលើទារិកាអាយុ១ឆ្នាំនៅខេត្តសៀមរាប

កម្ពុជា÷ កាលពីពេលថ្មីៗនេះ យោងតាមហ្វេសប៊ុកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានបញ្ជាក់ថាកម្ពុជាយេីងបានរកឃេីញករណីជំងឺផ្តាសាយ​បក្សី​ ប្រភេទ​A/H9 (Influenza A/H9) លើមនុស្សរកឃេីញតាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួតរបស់ក្រសួងសុខាភិបាល​ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះករណីជំងឺផ្តាសាយបក្សីនេះកេីតលេីទារិកា​អាយុ​១ឆ្នាំ​១ខែ​ ដោយមានរោគសញ្ញា​ គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម​ បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ​ ខេត្ត​សៀមរាប​ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប​ ដោយនៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ:​ ២០២២ ។រីឯលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍​ថ្នាក់ជាតិនៅថ្ងៃទី១០​ ខែ​ មិនា​ ឆ្នាំ​ ២០២២ បញ្ជាក់ថាវិជ្ជមាន​ Influenza A/H9។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

រូបភាពតំណាង
រូបភាពតំណាង
ផែនទីខេត្តសៀមរាប
ផែនទីខេត្តសៀមរាប
សារបង្ហោះរបស់CDC
សារបង្ហោះរបស់CDC
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T