យល់ដឹង៖ តើអ្នកចង់ស្វែងយល់បន្ថែម អំពីបុគ្គលិកលក្ខណៈនៃតារានិករនីមួយៗឬទេ? ការដឹងបន្ថែមអំពីខ្លួនអ្នក មិត្តភក្តិ និងគ្រួសាររបស់អ្នក ប្រហែលជាមានប្រយោជន៍ណាស់។ មនុស្សមានប្រភេទ និងលក្ខណៈផ្សេងៗគ្នាជាច្រើន ប៉ុន្តែតារានិកររបស់អ្នក អាចជួយអ្នកឲ្យស្វែងយល់បន្ថែម អំពីលក្ខណៈដែលមានឥទ្ធិពល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមក្រឡេកមើលបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលមានប្រភេទ A និងប្រភេទ B របស់អ្នក។
ខាងក្រោមនេះនឹងបង្ហាញ ពីបុគ្គលិកលក្ខណៈ ទាំង ២ ប្រភេទរបស់មនុស្សម្នាក់ៗ ៖
♈️ Aries (Mar 21 – Apr 19)
Aries ប្រភេទ A បុគ្គលិកលក្ខណៈ ៖ បែបគំរាមកំហែង
Aries ប្រភេទ B បុគ្គលិកលក្ខណៈ ៖ ចូលចិត្តការកោតសរសើរ
Aries បុគ្គលិកលក្ខណៈទាំងពីរប្រភេទរបស់អ្នក មានភាពផ្ទុយគ្នាដែលអ្នកអាចខឹងយ៉ាងងាយ ប៉ុន្តែក៏ស្រលាញ់គេងាយដែរ។ កំហឹងរបស់អ្នកអាចផ្ទុះឡើងភ្លាមៗ ប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយ ឬធ្វើអ្វីដែលអ្នកចង់ធ្វើ។ ប៉ុន្តែអ្នកមានចិត្តសប្បុរស ហើយរីកចម្រើនលើអារម្មណ៍នៃការផ្សងព្រេង ការប្រកួតប្រជែង និងព្យាយាមអ្វីដែលថ្មីជានិច្ច។
ភាពក្លាហាន និងអំណាចរបស់អ្នក ត្រូវបានអ្នកដទៃកោតសរសើរយ៉ាងខ្លាំង។ មនុស្សគ្រប់រូបប្រាថ្នាចង់មានបុគ្គលិកលក្ខណៈដូចអ្នកដែរ។
♉️ Taurus (Apr 20 – May 20)
Taurus ប្រភេទ A បុគ្គលិកលក្ខណៈ ៖ មានចិត្តសប្បុរស
Taurus ប្រភេទ B បុគ្គលិកលក្ខណៈ ៖ មានបញ្ហាខឹងច្រើន
Taurus ភាពរឹងចចេសរបស់អ្នក អាចធ្វើឲ្យអ្នកមើលទៅខ្ជិល។ មនុស្សភាគច្រើនមើលឃើញថាអ្នកជាមនុស្សត្រជាក់ ឬសម្រាកច្រើនប៉ុន្តែតាមពិត អ្នកឧស្សាហ៍ព្យាយាមនៅពេលណា ដែលអ្នកចង់ក្លាយជាអ្វីមួយ។ ពេលអ្នកចង់បានអ្វីមួយ អ្នកតែងមានការខិតខំ ហើយមិនឈប់ទេ ទោះមានអ្វីចូលមកក្នុងផ្លូវអ្នកក៏ដោយ។ នេះធ្វើឲ្យអ្នកមានភាពជឿជាក់ និងល្អិតល្អន់បំផុតក្នុងជីវិតរបស់អ្នក។
♊️ Gemini (May 21 – Jun 20)
Gemini ប្រភេទ A បុគ្គលិកលក្ខណៈ ៖ មុខពីរ
Gemini ប្រភេទ B បុគ្គលិកលក្ខណៈ ៖ ចិត្តច្រើន
ចរិតលក្ខណៈតារានិកររបស់អ្នក ត្រូវគ្នានឹងប្រភេទបុគ្គលិកលក្ខណៈរបស់អ្នក យ៉ាងល្អឥតខ្ចោះ។ អ្នកតំណាងឲ្យកូនភ្លោះ ហើយមនុស្សជាច្រើនយល់ថា អ្នកមានភាពល្បីល្បាញរួមជាមួយតារានិកររបស់អ្នក ហើយត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សដែលមានមុខពីរ។ អ្នកអាចស្លូតបូត និងគួរឲ្យស្រលាញ់មួយនាទី និងប្រែជាខឹងនៅពេលបន្ទាប់។ គ្មាននរណាម្នាក់ប្រាកដថា ត្រូវរំពឹងអ្វីពីអ្នកទេ។

♋️ Cancer (Jun 21 – Jul 22)
Cancer ប្រភេទ A បុគ្គលិកលក្ខណៈ ៖ ការពារលើសកម្រិត
Cancer ប្រភេទ B បុគ្គលិកលក្ខណៈ ៖ មាំមួន
ក្នុងនាមជា Cancer អ្នកការពារស្នេហាហួសហេតុ ប៉ុន្តែពេលខ្លះវាអាចជ្រុលពេក ហើយអ្នកទំនងជា បានគ្រប់គ្រងលើគេ ដោយមុនដឹងខ្លួន។ អ្នកមានបុគ្គលិកលក្ខណៈ ដែលចេះថែទាំ ហើយអ្នករាល់គ្នាដឹងថា អ្នកមានន័យល្អ។ មនុស្សភាគច្រើនមើលឃើញថា អ្នកជាមនុស្សដែលមានអារម្មណ៍ហួសហេតុពេក ប៉ុន្តែនៅពេលអ្នកសម្រេចចិត្តលើអ្វីមួយ គ្មាននរណាម្នាក់ អាចរារាំងអ្នកពីការសម្រេចវាបានទេ។
♌️ Leo (Jul 23 – Aug 22)
Leo ប្រភេទ A បុគ្គលិកលក្ខណៈ ៖ ស្រូបទាញខ្លួនឯង
Leo ប្រភេទ B បុគ្គលិកលក្ខណៈ ៖ ចិត្តសប្បុរស
Leo អ្នកអាចនឹងជួបនឹងមនុស្សអាត្មានិយម ព្រោះអ្នកស្រលាញ់ការយកចិត្តទុកដាក់ ហើយមិនខ្វល់នឹងការនិយាយពីខ្លួនឯងឡើយ។ អ្នកផ្ទាល់ ស្មោះត្រង់ និងចូលចិត្តស្វែងរកជម្រើស ដែលនឹងជួយអ្នកឲ្យយល់ពីខ្លួនឯង ឲ្យស៊ីជម្រៅ។ ប៉ុន្តែកាន់តែជ្រៅទៅ អ្នកក៏ខ្លាចថា គេមិនឲ្យតម្លៃដែរ។
កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់អ្នក សុទ្ធតែជាមុខមាត់។ អ្នកពិតជាចូលចិត្តជួយអ្នកដ៏ទៃ ហើយក៏មានភាពសប្បាយរីករាយផងដែរ។
♍️ Virgo (Aug 23 – Sep 22)
Virgo ប្រភេទ A បុគ្គលិកលក្ខណៈ ៖ រៀបចំយ៉ាងខ្លាំង
Virgo ប្រភេទ B បុគ្គលិកលក្ខណៈ ៖ អារម្មណ៍មនោសញ្ចេតនា
Virgo គឺជាមនុស្សដែលមានវិធីសាស្រ្តខ្លាំងណាស់ ដែលចូលចិត្តរៀបចំជីវិតរបស់អ្នក ដើម្បីធានាថាអ្វីគ្រប់យ៉ាងដំណើរការដោយរលូន តាមដែលអាចធ្វើទៅបាន។
អ្នកគឺជាមនុស្ស ដែលព្យាយាមផ្តោតអារម្មណ៍ នៅពេលដែលហ៊ុំព័ទ្ធដោយភាពរញ៉េរញ៉ៃអ្វីមួយ។ អ្នកគឺល្អបំផុតនៅពេលនិយាយ អំពីការដោះស្រាយបញ្ហា ហើយអ្នកចូលចិត្តជួយអ្នកដទៃណាស់។ អ្នកមានអារម្មណ៍ល្អណាស់ ប៉ុន្តែអ្នកនឹងមិនណាត់ជួប ហើយនឹងទាក់ទងគ្នាដោយចៃដន្យនោះទេ។

♎️ Libra (Sep 23 – Oct 22)
Libra ប្រភេទ A បុគ្គលិកលក្ខណៈ ៖ មានចិត្តសប្បុរស
Libra ប្រភេទ B បុគ្គលិកលក្ខណៈ ៖ អាចចិត្តចង្អៀត
Libra អ្នកមានចិត្តធំ ហើយតែងតែខ្វល់ខ្វាយ ប្រសិនបើអ្នកដទៃធ្វើអ្វីមិនត្រូវទេ។ អ្នកត្រូវបានគេស្គាល់ថា មានអាកប្បកិរិយាចូលចិត្តបញ្ជារ និងទំនោរទៅរក ភាពល្អឥតខ្ចោះ ប៉ុន្តែក៏មានច្រើនទៀតអំពីអ្នក។
នៅក្រោមឥរិយាបទ ជាចៅហ្វាយនាយរបស់អ្នក អ្នកមានចរិតឆាប់ប៉ះទង្គិចណាស់។ អ្នកមានប្រវត្តិ ដែលមានអាកប្បកិរិយាតូចចង្អៀត។ ប្រសិនបើនរណាម្នាក់ធ្វើខុស ហើយអ្នកជាមនុស្សត្រូវប៉ះពាល់ដោយផ្ទាល់ នោះអ្នកនឹងបង្រៀនពួកគេនូវមេរៀនមួយ។
♏️ Scorpio (Oct 23 – Nov 21)
Scorpio ប្រភេទ A បុគ្គលិកលក្ខណៈ ៖ ទំនាក់ទំនងផ្លូវចិត្ត
Scorpio ប្រភេទ B បុគ្គលិកលក្ខណៈ ៖ ធម្មជាតិត្រេកត្រអាល
Scorpio អ្នកអាចបំភិតបំភ័យមនុស្ស ដោយសារតែកម្លាំងផ្លូវចិត្តរបស់អ្នក។ ក្នុងចំណោមបុគ្គលិកលក្ខណៈទាំងពីររបស់អ្នកប្រភេទទីមួយគឺជា ពេលដែលអ្នកមានអារម្មណ៍ខ្លាំងបំផុត។ ពោលគឺនៅពេលដែល អ្នកលង់ស្នេហ៍នឹងនរណាម្នាក់ នោះអ្នកនឹងងប់ទៅរកគេ ហើយឈ្លក់វង្វេងនឹងគេភ្លាមៗ។
អ្នកផ្សេងទៀតត្រូវបានទាក់ទាញឲ្យមករកអ្នក ដោយសារបុគ្គលិកលក្ខណៈប្រភេទ B របស់អ្នកមានភាពក្លាហាន មានប្រាជ្ញា និងស្របតាមធម្មជាតិផ្លូវភេទរបស់អ្នក។
♐️ Sagittarius (Nov 22 – Dec 21)
Sagittarius ប្រភេទ A បុគ្គលិកលក្ខណៈ ៖ អារម្មណ៍ផ្តាច់ការ
Sagittarius ប្រភេទ B បុគ្គលិកលក្ខណៈ ៖ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ
ក្នុងនាមជា Sagittarius អ្នកឲ្យតម្លៃលើឯករាជ្យភាពរបស់អ្នក ហើយចូលចិត្តរក្សាអារម្មណ៍ មិនចាប់អារម្មណ៍ពីអ្វីដែលអាចរំខានអ្នកឡើយ។
អ្នករីករាយនឹងការមានស្មារតីសេរី ហើយបន្តធ្វើដំណើរ ដើម្បីរក្សាក្តីសុបិនរបស់អ្នក។ ទោះបីជាអ្នកព្យាយាមលាក់អារម្មណ៍របស់អ្នក នៅពីក្រោយមុខញញឹមរបស់អ្នកក៏ដោយ អ្នកតែងតែទុកពេលឲ្យខ្លួនឯង នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រួល។

♑️ Capricorn (Dec 22 – Jan 19)
Capricorn ប្រភេទ A បុគ្គលិកលក្ខណៈ ៖ ត្រូវការភាពល្អឥតខ្ចោះ
Capricorn ប្រភេទ B បុគ្គលិកលក្ខណៈ ៖ ចិត្តល្អ និងសប្បុរស
Capricorn អ្នកគឺជាមនុស្សចូលចិត្តធ្វើការទាំងស្រុង ហើយទទួលយកការលួងលោម។ អ្នកប្រហែលជាមិនមែនជាមនុស្សល្ងង់ ក្នុងចំណោមតារានិករទាំងអស់នោះទេ ប៉ុន្តែអ្នកណាដែលស្គាល់អ្នក ពិតជាអាចច្បាស់ថា អ្នកមានភាពកំប្លុកកំប្លែង។ អ្នកខ្លះអាចនឹងមើលឃើញថា អ្នកជាមនុស្សចិត្តល្អ ប៉ុន្តែអ្នកអាចមានចិត្តទូលាយ ហើយនឹងឆ្លៀតពេលទំនេរពីថ្ងៃរវល់របស់អ្នក ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះមនុស្សដែលអ្នកខ្វល់ខ្វាយបំផុត។
♒️ Aquarius (Jan 20 – Feb 18)
Aquarius ប្រភេទ A បុគ្គលិកលក្ខណៈ ៖ បើកចិត្តទូលាយ
Aquarius ប្រភេទ B បុគ្គលិកលក្ខណៈ ៖ មិនអាចទាយទុកជាមុនបាន
Aquarius អ្នកចូលចិត្តបើកចិត្តទូលាយ អំពីរឿងនានា ហើយល្បីថា ជាអ្នកគិតបែបឯករាជ្យ និងសម្រេចចិត្តរឿងអ្វីមួយដោយខ្លួនឯង។ អ្នកត្រូវបានគេស្គាល់ថា ជាមនុស្សមានគំនិតច្នៃប្រឌិត ហើយមិនខ្លាចក្នុងការគិតអ្វី ខុសពីគេឯងឡើយ ពេលនិយាយដល់ដំណោះស្រាយ និងគម្រោងច្នៃប្រឌិត។ ប៉ុន្តែ អ្នកអាចនឹងធុញទ្រាន់ នឹងទម្លាប់ដដែលៗរបស់អ្នក ហើយស្អប់គំនិតនៃការធ្វើរឿងដដែលៗ ជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ ភាពមិនអាចទាយទុកជាមុនបាន កើតមកក្នុងជីវិតរបស់អ្នកដោយធម្មជាតិ ដូចដែលអ្នកចូលចិត្តអារម្មណ៍នៃការផ្សងព្រេងដែរ។
♓️ Pisces (Feb 19 – Mar 20)
Pisces ប្រភេទ A បុគ្គលិកលក្ខណៈ ៖ មានការងាយប៉ះទង្គិចខ្លាំង
Pisces ប្រភេទ B បុគ្គលិកលក្ខណៈ ៖ សុបិនច្រើន
Pisces តារានិករអ្នកប្រភេទ A និងប្រភេទ B គឺស្រដៀងគ្នាណាស់ អ្នកចេញមកជាមនុស្សឡូយពេក សម្រាប់គ្រប់ស្ថានភាព ប៉ុន្តែបើគិតឲ្យជ្រៅទៅ អ្នកគឺជាអ្នកទន់ជ្រាយ និងមានបេះដូងធំជាងគេ។ អ្នកមានចិត្តមេត្តា ហើយនឹងធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកដទៃ។ អ្នកក៏ជាបុគ្គលម្នាក់ ក្នុងចំណោម មនុស្សដែលមានវិចារណញាណបំផុត នៃតារានិករ និងជំរុញឆ្ពោះទៅរក ការអនុវត្តខាងវិញ្ញាណ និងមានផ្នែកសុបិនច្រើន ចំពោះបុគ្គលិកលក្ខណៈរបស់អ្នក។
ប្រភព: themindsjournal