ថៃ៖ តារាសម្ដែងសម្បុស្រអែម Ladii Prang ជាសំណព្វចិត្តរបស់ហ្វេន នាងមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញបន្ទាប់ពីសម្ដែងជាតួអង្គ ព្រះនាងចាន់វ៉ាត នៅក្នុងរឿង បុព្វេសន្និវាស ។ Prang តែងតែទទួលបានការស្រលាញ់គាំទ្រពីសំណាក់ទស្សនិកជននិងហ្វេនៗរបស់នាងជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាស្រីរូបនេះ តែងតែទទួលបានការកោតសរសើរអំពី សម្រស់ដ៏ស្រស់ស្អាត សមជាមួយនឹងស្ទាយ៍តែងខ្លួនដ៏ទាន់សម័យរបស់នាង ឲ្យតែបង្ហោះរូបលើកណាគេសរសើរមិនដាច់ពីមាត់។ ទន្ទឹមនឹងនោះ ថ្មីៗកន្លងទៅនេះ Prang ក៏បានបង្ហោះរូបប៉ុន្មានសន្លឹង ធ្វើឲ្យហ្វេនៗលង់ស្នេហ៍ដកចិត្តមិនរួច។
នៅក្នុងនោះ តារាស្រីនេះ មិនខុសពីរាល់ដងនោះទេ ដោយនាងតែងខ្លួនរាងស៊ិចស៊ីបន្ដិច ប៉ុន្ដែផាត់មុខបែបសុភាពវិញ ពិតជាមានភាពទាក់ទាញមែនទែន។ លើសពីនោះ ស្ទាយ៍ប្រចាំខ្លួនរបស់នាងគឺ ម៉ូតសក់ ដូចរូបខាងក្រោមនេះ និង តែងមុខមាត់សុភាព៕
ប្រព៖ Prang Kannarun