រឿងខ្លះ​ មនុស្សប្រុសគួរតែដឹងដោយខ្លួនឯង ព្រោះមនុស្សស្រីមិនហ៊ាននិយាយតាមត្រង់

//s9.kh1.co/fc/fc4d8f171bf3fcc2641dd329fe3fdd66e46899bc.jpg
នារី

 ២៥-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

រឿងរបស់មនុស្សស្រីអាចនឹងពិបាកយល់ ហើយក៏អាចធ្វើឱ្យមនុស្សប្រុសមិនសូវជាបានដឹងច្រើន ប៉ុន្តែចំពោះរឿខ្លះ មនុស្សប្រុសគួរតែដឹងដោយខ្លួនឯង ព្រោះមនុស្សស្រីមិនហ៊ាននិយាយប្រាប់អ្នកតាមត្រង់នោះទេ។

ស្នេហា៖ បើទោះបីជាដឹងថា រឿងរបស់មនុស្សស្រីភាគច្រើន ធ្វើឱ្យមនុស្សប្រុសពិបាកនឹងយល់ និងមិនសូវជាបានដឹងច្រើនក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ មនុស្សប្រុសគួរតែបានដឹងពីរឿងរ៉ាវខ្លះដោយខ្លួនឯង ទោះមនុស្សស្រីមិននិយាយប្រាប់តាមត្រង់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សប្រុសគ្រប់រូបគួរតែបានដឹងពីរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះរឿងទាំងអស់នេះ មនុស្សស្រីមិនហ៊ាននិយាយប្រាប់អ្នកតាមត្រង់នោះទេ បែបនេះហើយ ទើបមនុស្សប្រុសគួរតែបានដឹង ដើម្បីអាចធ្វើឱ្យមនុស្សស្រីដែលអ្នកស្រលាញ់សប្បាយចិត្តបាន។

រឿងខ្លះ​ មនុស្សប្រុសគួរតែដឹងដោយខ្លួនឯង ព្រោះមនុស្សស្រីមិនហ៊ាននិយាយតាមត្រង់៖

១. ចូលចិត្តឱ្យអ្នកសរសើរនាង

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលមនុស្សស្រីតែងតែចង់ទទួលបានពាក្យសរសើរ ចេញពីមាត់មនុស្សប្រុសដែលខ្លួនស្រលាញ់នោះ ដូច្នេះចំពោះរឿងនេះ មនុស្សប្រុសគួរតែដឹងដោយខ្លួនឯង ហើយអនុវត្តធ្វើវា និងមិនចាំបាច់ឱ្យមនុស្សស្រីនិយាយប្រាប់តាមត្រង់នោះទេ អ្នកគួរតែសរសើរនាងឱ្យបានច្រើន នោះនាងនឹងតែសប្បាយចិត្ត។

២. ចូលចិត្តរឿងរំភើបៗ

រូបតំណាង
រូបតំណាង

នៅលើលោកនេះគ្មានមនុស្សស្រីណាម្នាក់ ដែលមិនចង់ទទួលបានរឿងរំភើបៗ ពីមនុស្សប្រុសដែលខ្លួនស្រលាញ់ទេ គ្រាន់តែមនុស្សស្រី មិនហ៊ាននិយាយប្រាប់ត្រង់ គឺគេចាំឱ្យមនុស្សប្រុសដឹងដោយខ្លួនឯង និងធ្វើវាចេញពីចិត្តទើបរឿងទាំងនោះក្លាយជារឿងរំភើបបាន តែប្រសិនបើមនុស្សស្រីនិយាយប្រាប់តាមត្រង់ ទោះមនុស្សប្រុសប្រឹងធ្វើរឿងរំភើបៗនោះយ៉ាងណាក៏ដោយ ក៏វាលែងជារឿងរំភើបសម្រាប់ស្រីដែរ។

៣. ចង់ឱ្យអ្នកយល់ពីចិត្តនាង

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូបគឺតែងតែរំពឹងចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ បានយល់ពីចិត្តរបស់ខ្លួន និងមិនធ្វើអីមួយឱ្យពួកគេពិបាកចិត្តនិងគិតច្រើន ដូច្នេះហើយចំពោះរឿងនេះ មនុស្សប្រុសគ្រប់រូបគឺត្រូវតែដឹងដោយខ្លួនឯង ដោយមិនចាំបាច់ទាល់តែមនុស្សស្រីនិយាយប្រាប់តាមត្រង់ឱ្យអ្នកដឹង ទើបអ្នកធ្វើនោះទេ។

៤. ត្រូវការឱ្យអ្នកស្មោះត្រង់នឹងនាង

រូបតំណាង
រូបតំណាង

ចំពោះរឿងនេះ គឺជារឿងដែលសំខាន់បំផុត​ ហើយក៏ជារឿងដែលមនុស្សប្រុស ត្រូវតែដឹងដោយខ្លួនឯងជាដាច់ខាត និងមិនចាំបាច់ទាល់តែមនុស្សស្រីនិយាយប្រាប់ត្រង់ៗនោះទេ ព្រោះមនុស្សពីរនាក់ស្រលាញ់គ្នា ការស្មោះត្រង់រវាងគ្នា គឺជារឿងដែលត្រូវធ្វើបំផុត ទើបមនុស្សពីរនាក់អាចបន្តដំណើរទៅមុខជាមួយគ្នាទៀតបាន។

៥. ចង់ឱ្យអ្នកយកចិត្តទុកដាក់ជាមួយនាង

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថារឹងមាំខ្លាំងប៉ុណ្ណានោះទេ ពួកគេក៏នៅតែត្រូវការ ការយកចិត្តទុកដាក់ និងការផ្តល់ភាពកក់ក្តៅពីមនុស្សប្រុសដែលពួកគេស្រលាញ់ដែរ។ អញ្ចឹងហើយ មនុស្សប្រុសគឺត្រូវតែដឹងពីតួនាទីខ្លួនឯង ក្នុងការធ្វើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បានសប្បាយចិត្រ ដោយមិនចាំបាច់ត្រូវឱ្យមនុស្សស្រីមករំលឹកឱ្យបានដឹងនោះទេ៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T