ចិន ព្រមានអាមេរិក កុំឱ្យចាក់សាំងដុតភ្លើង ចំពោះចំណាត់ការទៅលើកូរ៉េខាងជើង

//s9.kh1.co/27/274d30227f939c24d4fbe0a5599e2904cf3f6ad0.jpg
សង្គម

 ១២-មេសា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

បេសកជនរបស់ប្រទេសចិនទទួលបន្ទុកបញ្ហាកូរ៉េខាងជើងលោក Liu Xiaoming បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនគួរចាក់ប្រេងលើភ្លើងឡើយ។

ចិន៖ នាពេលថ្មីៗនេះ បេសកជនរបស់ប្រទេសចិនទទួលបន្ទុកបញ្ហាកូរ៉េខាងជើងលោក Liu Xiaoming បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនគួរចាក់ប្រេងលើភ្លើងឡើយ បន្ទាប់ពីអាមេរិកបានដាក់ទ.ណ្ឌ.ក.ម្មថ្មីទៅលើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោក Liu ដែលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងបានជួបជាមួយអ្នកសម្របសម្រួលសេតវិមានលោក Kurt Campbell បានបង្ហោះនៅលើ Twitter ថា ក្រុមប្រឹក្សាសន្តិសុខគួរតែដើរតួជា អ្នកព្យាយាមរកដំណោះស្រាយនយោបាយសមស្របមួយ នៃបញ្ហាទាក់ទងនឹងឧបទ្វីបកូរ៉េ។

ក្នុងនោះ លោក  Liu Xiaoming បានផ្តាំទៅសហរដ្ឋអាមេរិកយ៉ាងច្បាស់ចំពោះចំណាត់ការទ.ណ្ឌ.ក.ម្មទៅលើកូរ៉េខាងត្បូងថា៖

សកម្មភាព​ណា​មួយ​ដែល​ត្រូវ​ធ្វើ​គួរ​តែ​មាន​ភាព​អំណោយ​ផល​ និងមាន​ការ​បន្ធូរបន្ថយ​ រួមទាំង​ការ​ចចារ ​ជា​ជាង​ការ​ចាក់​ប្រេង​ទៅ​ក្នុង​ភ្លើងថែម

  លោក Liu Xiaoming

យ៉ាងណាមិញ ពេលនេះសហរដ្ឋអាមេរិក​ និងប្រទេស​ចិន​កាន់​តែ​តានតឹង ខណៈ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​មិន​ធ្លាប់​មានពីមុនមក​ ចាប់​តាំង​ពី​​រុស្សីឈ្លា.នពា.ន​អ៊ុយក្រែន។

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក Liu Xiaoming
  លោក Liu Xiaoming
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T