កម្សាន្ត៖ កាលពីពេលកន្លងទៅនេះ ក្រុម 2NE1 បានបង្ហាញខ្លួនជាមួយសមាជិកទាំង៤នាក់ម្ដងទៀត ធ្វើហ្វេនៗរំភើបជាខ្លាំង ហើយអ្វីដែលធ្វើឲ្យហ្វេនសឹងមិនជឿនឹងភ្នែកនោះ Park Boom ប្រែរូបរាង ធា.ត់លើសពីមុនទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមប្រភពពីអ្នកគាំទ្របានទម្លាយពីមូលហេតុដែល Park Boom ចេះតែឡើងទម្ងន់បែបនេះថា តារាស្រីរូបនេះ កើតជម្ងឺផ្លូវចិត្ត ត្រូវលេបថ្នាំច្រើនគ្រាប់ជាប្រចាំ ដោយសារនាងធ្លាប់ជួបរឿងត.ក់ស្លុតចិត្ត ដោយមិត្តជិតស្និទដាច់ដង្ហើមនៅនឹង.លើដៃ។ លើសពីនោះ បូករួមនឹងការធ្វើបាបផ្លូវចិត្តពីផលិតកម្មផងនោះ ធ្វើនាងត្រូវមានជម្ងឺភ័យខ្លាច។
មិនតែប៉ុណ្ណោះ ខ្លួនក៏ជិតចូលវ័យ៤០ឆ្នាំដែរហើយ ណាមួយត្រូវមើលជម្ងឺផ្លូវចិត្តលេបថ្នាំជាប្រចាំ ធ្វើម៉េចនឹងអាចរក្សារូបរាងឲ្យនៅស្រឡូនបាន បើនាងរកតែផ្លូវរក្សាជីវិតមកដល់ពេលនេះបានក៏ល្អណាស់ហើយ។ ទោះបីជានាងប្រែរូបរាងយ៉ាងណា ក៏អ្នកគាំទ្រនៅតែស្រលាញ់គាំទ្រ និង ផ្ដល់កម្លាំងចិត្តឲ្យ Park Boom ដ៏ដែល៕
ប្រភព៖ 2NE1 កម្ពុជា