រាជធានីភ្នំពេញ ៖ ពិតណាស់ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនឹង វីដេអូហូបអីប្លែកៗរបស់នារីម្នាក់ ដែលវីដេអូនោះ ត្រូវបានចែករំលែកចេញពីទំព័រហ្វេសប៊ុក និងYoutube ឈ្មោះថា Natural Life ទន្ទឹមនឹងនោះ មហាជនជាច្រើន ក៏ហាក់សម្តែងការរិះគន់ជាខ្លាំង ក្រោយពេល នារីរូបនោះ តែងហូបអីប្លែកៗជាមួយអំបិលម្ទេស ផ្ទុយទៅវិញ ទោះទទួលបានមតិមិនសូវល្អក្តី តែចំនួនអ្នកទស្សនានិងចែករំលែកវីដេអូ កើនឡើងជាលំដាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នារីរូបស្រស់ដែលធ្លាប់ប្រទះមុខក្នុងវីដេអូ ញឹកញាប់បំផុតនោះ មិនមែនជាម្ចាស់ទំព័រហ្វេសប៊ុក និងYoutube ខាងលើនោះឡើយ ដោយម្ចាស់ផេកផ្លូវការ មានឈ្មោះថា Ah Lin Tuch ជាអ្នកម៉ាក់កូន៣ សម្រស់ខ្ញង់ និងជាស្ត្រីដែលពូកែម្នាក់ផងដែរ ដោយកាលពីប៉ុន្មានឆ្នាំមុន រូបនាងនិងស្វាមី ធ្លាប់ត្រូវអាជ្ញាធរណែនាំ រឿងបង្កើតវីដេអូ ហូបសាច់ព្រៃ ដែលបង្កប៉ះពាល់ដល់សង្គម។
ក្រោយព្រមទទួលកំហុស និងកែប្រែហើយនោះ ការចាប់ផ្តើមមាតិកាថ្មីៗរបស់រូបនាង ហាក់ជោគជ័យកាន់តែខ្លាំង រហូតដល់ពេលនេះ គេឃើញ រូបនាងនិងគ្រួសារ ប្រើជីវិតយ៉ាងហ៊ឺហាបំផុត ដោយបច្ចុប្បន្ននេះ រូបនាងមានរថយន្តទំនើបដល់ទៅ២គ្រឿង មានផ្ទះវីឡាកូនកាត់សមរម្យមួយ មើលទៅជីវិតមានសុភមង្គលនិងរីករាយជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖