កូរ៉េខាងត្បូង ៖ ថ្មីៗនេះក្រុម TXT ទើបតែធ្វើឲ្យបណ្ដាញសង្គមផ្ទុះកក្រើកបន្ទាប់ពីបានប្រកាសថាពួកគេនឹងចាប់ផ្តើមដំណើរប្រគុំតន្ត្រីលក្ខណៈ World Tour ជាលើកដំបូងរបស់ពួកគេជាមួយនឹងការសម្ដែងមុនគេនៅទីក្រុងសេអ៊ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមនេះបានប្រកាសតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេ រួមទាំង Weverse, Twitter ជាដើមថានឹងចាប់ផ្តើមការសម្រាប់ដំណើរប្រគុំតន្រ្តីទេសចរណ៍ពិភពលោកលើកដំបូងរបស់ពួកគេនៅក្នុងខែកក្កដា។
ទន្ទឹមនឹងនេះ 'TXT World Tour' នឹងចាប់ផ្តើមជាមួយនឹងការសម្តែងនៅកីឡដ្ឋាន Jamsil Indoor Stadium នៅ Songpa-gu ទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ហើយការប្រគុំតន្រ្តីនឹងផ្សាយបន្តផ្ទាល់តាមអ៊ីនធើណែតនឹងប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាផងដែរ។
បន្ទាប់មកសមាជិកនឹងបន្តដំណើរ World Tour របស់ពួកគេដោយរៀបចំការសម្តែងនៅក្នុងទីកក្រុងចំនួន៧ ទូទាំងពិភពលោករួមមាន ៖ Chicago ថ្ងៃទី 7 ខែកក្កដា , New York ថ្ងៃទី៩, Atlanta ថ្ងៃទី១២ , Dallas ថ្ងៃទី១៤, Houston ថ្ងៃទី១៧, San Francisco ថ្ងៃទី២១, Los Angeles ថ្ងៃទី២៨ និងជាច្រើនទៀត។
នេះនឹងជាដំណើរប្រគុំតន្រ្តីទេសចរណ៍ពិភពលោកលើកដំបូងរបស់ក្រុមចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ បន្ទាប់ពីសមាជិកទាំងអស់បានធ្វើការបង្ហាញខ្លួនជាសាកលក្នុងខែឧសភា ឆ្នាំ ២០១៩ នៅទីក្រុង New York, Chicago, Orlando, Atlanta, Dallas និង Los Angeles។
ទន្ទឹមនឹងនេះ TXT នឹងចេញអាល់ប៊ុមខ្នាតតូចទី៤ របស់ពួកគេ 'Minisode 2: Thursday's Child' នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះផងដែរ៕
ប្រភព ៖ Allkpop