កូរ៉េខាងត្បូង ៖ មុននេះបន្តិច ខាងក្រុមហ៊ុន YG Entertainment បានបញ្ជាក់ជាផ្លូវការថា BLACKPINK នឹងត្រឡប់មកវិញក្នុង ខែសីហា ឆ្នាំ ២០២២ ខាងមុននេះ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការថតអាល់ប៊ុមថ្មីរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមនេះគ្រោងនឹងថតវីដេអូចម្រៀងរបស់ពួកគេនៅចុងខែនេះ ហើយធ្វើឲ្យរដូវក្តៅកាន់តែរីករាយ ជាមួយនឹងការវិលវិញនៅខែ សីហា របស់ពួកគេ។
BLACKPINK មិនបានចេញបទចម្រៀងថ្មីជាក្រុមទេក្នុងរយៈពេលជាង ១ឆ្នាំ ១០ ខែចាប់តាំងពីអាល់ប៊ុម THE ALBUM ហើយក្នុងអំឡុងពេលនៃការផ្សព្វផ្សាយសម្រាប់អាល់ប៊ុម ពួកគេមិនអាចធ្វើការផ្សព្វផ្សាយបានច្រើនទេ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះសម្រាប់ការ Come Back លើកនេះគឺជារឿងដែល BLINKs ទូទាំងពិភពលោករីករាយបំផុត ខណៈរង់ចាំមកជាយូរហើយ៕
រង់ចាំតាមដានព័ត៌មានថ្មីៗទាក់ទងនឹងការ Come Back របស់ BLACKPINK ជាបន្តទៀត!
ប្រភព ៖ Koreaboo