យល់ដឹង៖ ពិតណាស់ ទទួលស្គាល់ថា ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា តែងតែជ្រើសរើសយកប្រភេទបន្លែ និងផ្លែឈើ ដែលយើងអាចផ្សំបញ្ចូលជាមួយគ្នាបាន នៅពេលយើងយកទទួលទាន ដើម្បីជួយបង្កើនសារធាតុផ្សំប៉ូវកម្លាំង និងជីវជាតិដល់រាងកាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែតាមការសិក្សាស្រាវជ្រាវ ក្នុងការគ្រប់គ្រងនិងការទុកដាក់បន្លែផ្លែឈើ មានក្រុមបន្លែ និងផ្លែឈើមួយចំនួន យើងមិនអាចទុកដាក់វាឲ្យនៅក្បែរគ្នាបានទេ ព្រោះវានាំឲ្យងាយខូច ផ្លាស់ប្តូររសជាតិ និងបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ៕
ផ្លែឈើ និងបន្លែដែលយើងគួរទុកដាក់វាឲ្យនៅឆ្ងាយពីគ្នាទាំងនោះ រួមមាន៖
១.ត្រសក់ និងប៉េងប៉ោះ
បន្លែពីរប្រភេទនេះ ភាគច្រើនយើងតែងតែអាចយកមកចម្អិនម្ហូបបានជាមួយគ្នា មិនមានផលប៉ះពាល់អ្វីឡើយ។ ប៉ុន្តែក្នុងការរក្សាទុក យើងមិនគួរដាក់វាឲ្យនៅជាមួយគ្នាទេ ព្រោះប៉េងប៉ោះវាបញ្ចេញជាតិអេទីឡែនច្រើន បើទុកជិតត្រសក់ ងាយនឹងធ្វើឲ្យត្រសក់ប្រែទៅជាពណ៌លឿងឆាប់រហ័ស។

២.ចេក និងផ្លែបឺរ
ផ្លែឈើទាំងពីរប្រភេទនេះ សម្បូរភាពទន់ដូចគ្នា។ ហើយពេលនៅក្បែរគ្នានឹងធ្វើឲ្យវាឆាប់ទុំរៀងខ្លួន។ ដូច្នេះ ចូរចៀសវាងដាក់ផ្លែចេក និងផ្លែបឺរចូលគ្នា។ ក្នុងករណីដែលអ្នកចង់ឲ្យផ្លែបឺរទុំលឿន ចូររុំវាក្នុងថង់ក្រដាស ហើយដាក់នៅជាប់ផ្លែចេក។

៣.ដំឡូងបារាំង និងខ្ទឹមបារាំង
ដំឡូងបារាំងមានជាតិទឹកច្រើន ហើយសមត្ថភាពបញ្ចេញសំណើមក៏ខ្ពស់។ ចំណែកឯខ្ទឹមបារាំងមានភាពស្ងួត និងមានសមត្ថភាពស្រូបយកសំណើមបានល្អ។ នៅពេលដែលមើមទាំងពីរប្រភេទនេះ ត្រូវបានដាក់នៅជាប់គ្នា ខ្ទឹមបារាំងងាយនឹងស្រូបជាតិទឹកហើយច្បាស់ជាឆាប់ដុះពន្លក រីឯដំឡូងក៏ស្ងួត និងឆាប់ដុះពន្លកបានយ៉ាងងាយដូចគ្នា។

៤.ផ្លែប៉ោម និងការ៉ុត
ដូចជាប៉េងប៉ោះដែរ ផ្លែប៉ោម ក៏អាចបញ្ចេញអេទីឡែនច្រើន ដែលធ្វើឲ្យរុក្ខជាតិជុំវិញក្បែរវានោះទុំលឿន។ ដូច្នេះត្រូវប្រយ័ត្ន នៅពេលរក្សាទុកផ្លែប៉ោមជាមួយបន្លែណាមួយ ជាពិសេសការ៉ុត។ អេទីឡែនពីផ្លែប៉ោម ច្បាស់ជាធ្វើឲ្យការ៉ុតឆាប់រលួយ។

៥.ទំពាំងបាយជូ និងបន្លែផ្សេងៗទៀត
ផ្លែទំពាំងបាយជូ គឺជាផ្លែឈើដែលផុយស្រួយខ្លាំងពិបាកទុកដាក់បំផុត។ បន្លែផ្លែឈើដែលមានជាតិអេទីឡែនច្រើនដូចជា ផ្លែស្វាយ ប៉េងប៉ោះ និងផ្លែប៉ោមទុំ នឹងកាត់បន្ថយដំណើរការរលួយនៃទំពាំងបាយជូ។ លើសពីនេះ បន្លែដែលមានក្លិនខ្លាំង មិនគួររក្សាទុកជាមួយទំពាំងបាយជូរទេ ព្រោះធ្វើឲ្យវាងាយឆាប់ខូចគុណភាព។

ប្រភព៖ kenh14.vn