ស្នេហា៖ បើទោះបីជាស្នេហា វាជាអ្វីដែលអាចផ្តល់នូវសេចក្តីសុខឱ្យមនុស្សគ្រប់គ្នាក៏ពិតមែន ប៉ុន្តែស្នេហាវាក៏អាចផ្តល់នូវសេចក្តីទុក្ខគ្រាំគ្រា មមកឱ្យមនុស្សគ្រប់គ្នាដែរ ប្រសិនបើស្រលាញ់មនុស្សខុស ម្យ៉ាងក្តីសុខនិងក្តីទុក្ខតែងដើរទន្ទឹមគ្នា នៅពេលដែលមនុស្សមានស្នេហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្នកណាៗក៏ត្រូវការស្នេហាដែរ ប៉ុន្តែបើមិនចង់ជួបនូវរឿងទាំងអស់នេះទេ នៅពេលដែលមានស្នេហាអ្នករាល់គ្នា គួរតែមានការប្រុងប្រយ័ត្ន និងស្គាល់មនុស្សម្នាក់ឱ្យបានច្បាស់ ចាំដាក់ចិត្តដាក់កាយស្រលាញ់ ទើបវាមិនធ្វើឱ្យអ្នកជួបប្រទះនូវរឿងទាំងនេះ។
ស្នេហាផ្តល់ក្តីសុខ តែបើអ្នកមិនប្រយ័ត្ន វានឹងធ្វើឱ្យអ្នកជួបនូវរឿងទាំងអស់នេះ៖
១. ការឈឺចាប់
ស្នេហាវានឹងផ្តល់នូវក្តីសុខច្រើនជាងក្តីទុក្ខ នៅពេលដែលអ្នកជ្រើសរើសមនុស្សត្រូវ ប៉ុន្តែបើអ្នកមិនបានប្រុងប្រយ័ត្នក្នុងការជ្រើសរើសមនុស្សដើម្បីស្រលាញ់ទេ វានឹងធ្វើឱ្យអ្នកជួបនូវការឈឺចាប់ ច្រើនជាងទទួលបាននូវសេចក្តីសុខ ហេតុនេះហើយ កុំចេះតែស្រលាញ់ ត្រូវចេះមើលថាមនុស្សម្នាក់នោះ ស័ក្កសមនឹងទទួលបានក្តីស្រលាញ់ពីអ្នកដែរឬក៏អត់។
២. ការខកចិត្ត
ប្រសិនបើអ្នកជ្រើសរើសមនុស្សខុស វាមិនត្រឹមតែធ្វើឱ្យអ្នកឈឺចាប់ទេ តែវាក៏ធ្វើឱ្យអ្នកខកចិត្តជាខ្លាំងផងដែរ ព្រោះធ្លាប់តែរំពឹងថាមនុស្សដែលខ្លួនស្រលាញ់ គឺល្អគ្រប់យ៉ាង នឹងមិនប្រែប្រួលចិត្តទៅណាឡើយ ប៉ុន្តែបើមនុស្សដែលអ្នកជ្រើសរើស គេជាមនុស្សដែលស្រលាញ់បានតែមួយឆាវ ល្អបានតែដំបូងខុសពីការរំពឹងទុក្ខរបស់អ្នក អ្នកនឹងត្រូវជួបនូវការខកចិត្តជាខ្លាំង។
៣. បាត់បង់ខ្លួនឯង
ការស្រលាញ់មនុស្សម្នាក់វាមិនខុសទេ ប៉ុន្តែបើស្រលាញ់ខ្លាំងជាងស្រលាញ់ខ្លួនឯងទៅទៀតនោះ វាគឺជារឿងដែលខុស ព្រោះយើងម្នាក់ៗសុទ្ធតែមិនបានដឹងមុនទេថា នៅពេលណាដែលមនុស្សប្រែប្រួលចិត្ត ដូច្នេះបើអ្នកជ្រើសរើសមនុស្សខុស ហើយអ្នកដាក់ចិត្តដាក់កាយស្រលាញ់គេខ្លាំងទៀតនោះ នៅគ្រាដែលអ្នកបាត់បង់គេ អ្នកនឹងបាត់បង់ខ្លួនឯងដែរ ហើយវាជារឿងដែលអ្នកគួរតែគិតមុនពេលដែលមានស្នេហា។
៤. បាត់បង់ជំនឿនៅក្នុងរឿងស្នេហា
ស្នេហាវាអាចផ្តល់នូវក្តីសុខឱ្យអ្នកក៏ពិតមែន តែប្រសិនបើអ្នកជឿជាក់លើស្នេហាខ្លាំងពេក នៅពេលដែលបែកបាក់គ្នា អ្នកនឹងបាត់បង់ជំនឿនៅក្នុងរឿងស្នេហា លែងគិតល្អចំពោះស្នេហាដូចមុនទៀត ដោយសារតែការដែលអ្នកមិនបានប្រុងប្រយ័ត្នក្នុងការជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ បែបនេះហើយ មុនពេលមានស្នេហា គួរតែបានត្រៀមខ្លួនក្នុងការជួបរឿងនេះ៕